ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជើង​ខ្លាំង ខាង​បង្ហោះ​ម៉ូតូ​បាន​៧​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ជើង​ខ្លាំង​ខាង​បង្ហោះ​ម៉ូតូ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​បង្ក្រាប ចាប់​យក​មក​អប់រំ ក្រុម​ក្មេង​ទំនើង​ដែល​ខ្វះ​ការ​អប់រំ​ពី​ឪពុក​ម្តាយ​ឲ្យ​បាន​ដឹ​ត​ដល់ បាន​ធ្វើ​ឲ្យ​សង្គម​ល្អក់កករ​ដោយសារ តែ​ពួក​គេ​មួយ​ក្តាប់​តូច​។ តែ​ទោះជា​យ៉ាងនេះ​ក្តី…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ជើង​ខ្លាំង​ខាង​បង្ហោះ​ម៉ូតូ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​បង្ក្រាប ចាប់​យក​មក​អប់រំ ក្រុម​ក្មេង​ទំនើង​ដែល​ខ្វះ​ការ​អប់រំ​ពី​ឪពុក​ម្តាយ​ឲ្យ​បាន​ដឹ​ត​ដល់ បាន​ធ្វើ​ឲ្យ​សង្គម​ល្អក់កករ​ដោយសារ តែ​ពួក​គេ​មួយ​ក្តាប់​តូច​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ មិន​ទុក​ឲ្យ​ពួក​គេ​បង្ក​ជា​ព្យុះ ភ្លៀង ដែល​នាំ​ឲ្យ​ខូច​នូវ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ទេ​។ គឺ​តាម​ប្រមាញ់​ចាប់​យក​មក ដើម្បី​បង្ហាញ​សាធារណៈជន​ថា នេះ​ជ​ក្រុម​ក្មេង​បង្ហោះ​ម៉ូតូ​។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ក្រោម​ការ​ការ​ដឹកនាំ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ចេញ​ល្បាត​ស្ទាក់​ចាប់​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ ក្រុង​សិរី​សោភ័ណ បានជា​បន្តបន្ទាប់​ចំនួន​៧​នាក់ ម៉ូតូ​ចំនួន​៤​គ្រឿង​។  

លោក​វរសេនីយ៍ទោ ខែ​ម សុ​ភ័​ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​បង្ហោះ​ម៉ូតូ​នេះ ច្រើន​ជា​នីតិជន​ពូក​គេ​រៀន​នៅ វិទ្យាល័យ​សម្តេចឪ ស្ថិត​ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មានឈ្មោះ​១/-​ហេង រ៉ា​វី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ​,២/-​ឆាន់​ហូ លី​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ​,៣/-​សៀន ម៉ា​ន់​ហ្វុ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ​,៤/-​ខន ភារ​ម្យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ​, ៥/-​សោម លី​គង់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ​, ៦/-​យៀង សុវណ្ណ​ហ្វី​លី​ប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កំព្រីង សង្កាត់​ភ្នៀ​ត​និង​៧/-​ឈ្មោះ ពៅ ឆៃ​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទាំងនេះ គឺ​តែងតែ​បង្ហោះ​ម៉ូតូ​ជា​ញឹកញាប់ នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ ដែល​ជា​បេះដូង​របស់​ខេត្ត​។ ដូច្នេះ​ដើម្បី​លុប​បំបាត់​ចំពោះ​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ក៏​ដូច​ជា​ក្រុម​ក្មេង​កែ​ច្នៃ​បំពង់​សឺ​ម៉ាំង​ម៉ូតូ​ជិះ​បង្ក​ឲ្យ​លាន់ឮ រថយន្ត​ដឹក​ដី កែ​ច្នៃ​បំពង់​សឺ​ម៉ាំង​ដែរ ដែល​រំខាន​អារម្មណ៍​របស់ ប្រជាពលរដ្ឋ​នោះ​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​ការិយាល័យ​ជំនាញ ក៏​ដូច​ជា​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ត្រូវ​តែ​ចាត់វិធានការ​ជា​បន្ទាន់ គឺ​ឃាត់​ចាប់ អ្នកបើកបរ និង​រថយន្ត​ម៉ូតូ​មក ស្នងការដ្ឋាន ដើម្បី​ធ្វើការ​ដោះ​ដូរ​បំពង់​សឺ​ម៉ាំង​កែ​ច្នៃ យក​បំពង់​សឺ​ម៉ាំង ដែល​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​មក​ដាក់ និង​ធ្វើការ​អប់រំ ហើយ​ធ្វើ​កិច្ចសន្យា​ផង​ដែរ​។

លោក​ឧត្តមស្នងការ​រង​បាន​បញ្ជាក់​ថា ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំង​៧​នាក់​នេះ ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​រួច​ហើយ បាន​កោះ​អញ្ជើញ​អាជ្ញាធរ​ភូមិ អាណាព្យាបាល ឪពុក​ម្តាយ មក​ធានា​យក​ទៅ​អប់រំ​បន្ត ប្រសិនបើ​ក្នុង​ករណី​មិន​រាងចាល ចាប់​ឃាត់​បានជា​លើក​ទី​២ សមត្ថកិច្ច​នឹង​ចាត់វិធានការ តាម​រដ្ឋបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ