ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​ភូមិ​បាន​ប្រទះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជា​ការពារ​ភូមិ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ខណៈ​ដើរទៅ​មើល​ស្រែ រួច​ហៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ…

ខេត្តសៀមរាប ៖ ប្រជា​ការពារ​ភូមិ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ខណៈ​ដើរទៅ​មើល​ស្រែ រួច​ហៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ ជួយ​អន្តរាគមន៍ យក​ចេញពី​វាលស្រែ​របស់​ខ្លួន ដើម្បី​ធ្វើការ​ប្រគល់​ឱ្យ​អង្គការ​កំចាត់​មីន​កម្ពុជា ខេត្តសៀមរាប យក​ទៅ​កម្ទេច​ចោល​ភ្លាម​ៗ​ផង​ដែរ​។ ហេតុ​ការ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ បាន​កើតឡើង​នៅ​ថ្ងៃ​ច័​ន្ច ៣​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​មាត់​អូរ​ក្នុងភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី ស៊ុន អេ​ង អធិការ​ស្រុក​ស្វាយ​លើ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​មាន​ប្រជា​ការពារ​ភូមិ ម្នាក់​ឈ្មោះ ម៉ា​ន់ ឆៃ រស់នៅ​ភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់ ខណៈ​ដែល​គាត់ បាន​ដើរទៅ​មើល​ស្រែ​របស់​គាត់ រួច​ត្រលប់​មក​វិញ រាយ​ការ​ជូន​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ស្វាយ​លើ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ជួយ​អន្តរាគមន៍​យក​ចេញពី​ក្នុង​ស្រែ​គាត់​។

លោក​បាន​បន្ត​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម ក៏​រាយការណ៍​បន្ត ទៅ​ឱ្យ​អង្គការ​កំចាត់​មីន​កម្ពុជា​ខេត្តសៀមរាប ដើម្បី​យក​ទៅ​កម្ទេច​ចោល នៅ​ចំណុច​មាត់​អូរ ក្នុងភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ នៅ​កន្លែង​កើតហេតុ​នោះ​ផង​ដែរ​។ លោក​បាន​បញ្ជាក់​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ចំនួន​៣​គ្រាប់​នោះ​មាន​ប្រភេទ​៖ គ្រាប់​មីន​៦០​មី​ល្លី​ម៉ែត្រ ចំនួន​២​គ្រាប់ គ្រាប់​៦០​មី​ល្លី​ម៉ែត្រ ចំនួន​១​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ