ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ 7 មករា ឆ្នាំ1979 ជា​​មរតក​​ដែល​មាន​តម្លៃ​លេច​ធ្លោ​ជា​សាកល​របស់​គណបក្ស កាន់​អំណាច​​ដែល​ជា​ចំណែក​មួយ​ដ៏​ធំ​ធា​នា​ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​5

12 ឆ្នាំ មុន

​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ន​ ដែល​ប្រសូត​ចេញ​ពីគណ​បក្សប្រជា ​ជន​កម្ពុជា​ ​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​​មហា​ជោគជ័យ​​ ​ដោយ​បាន​និង​​កំពុង​ទាក់​ទាញ ​សមាន​ចិត្ត​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណ:​ទាំង​ក្នុង​​និង​ក្រៅ​ប្រទេស​ ទាំងជាតិ​​និង​អន្តរ​ជាតិ​ចូល​រួម​គាំ​ទ្រ​កាន់​តែច្រើន​ឡើងៗ ។​ មូល​ដ្ឋានគ្រឹះដ៏រឹង​មាំ​របស់​គណ​បក្ស​កាន់​អំណាច​មួយ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​

​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ន​ ដែល​ប្រសូត​ចេញ​ពីគណ​បក្សប្រជា ​ជន​កម្ពុជា​ ​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​​មហា​ជោគជ័យ​​ ​ដោយ​បាន​និង​​កំពុង​ទាក់​ទាញ ​សមាន​ចិត្ត​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណ:​ទាំង​ក្នុង​​និង​ក្រៅ​ប្រទេស​ ទាំងជាតិ​​និង​អន្តរ​ជាតិ​ចូល​រួម​គាំ​ទ្រ​កាន់​តែច្រើន​ឡើងៗ ។​ មូល​ដ្ឋានគ្រឹះដ៏រឹង​មាំ​របស់​គណ​បក្ស​កាន់​អំណាច​មួយ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ឈរ​លើ​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​ គឺថ្ងៃ​ ៧​ មករា​ ឆ្នាំ១៩៧៩​ ដែល​ជា​​ថ្ងៃ​សង្គ្រោះ​​ជាតិ​ឲ្យ​រស់​ឡើង​វិញ​​​រួច​ផុត​ពី​របប​​ប្រល័យ​ពូជ​សាសន៍​​ បាន​ប្រគល់​ជូន​ប្រជា​ពល​រដ្ឋ ​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ សិទ្ធិ​សេរី​ភាព​ កិត្តិយស ​​សេចក្តី​ថ្លៃថ្នូរ​ និង​លទ្ធិប្រជាធិបតេយ្យ ។

អ្នក​តាម​ដាន​​​និង​វិភាគ​ព្រឹត្តិ​ការណ៍​សង្គម​​កម្ពុជា​ បាន​វាយ​តម្លៃយ៉ាង​ច្បាស់​ទុក​ជា​មុន​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​អាណត្តិទី៥​ ឆ្នាំ២០១៣ ជា​ថ្មី​ទៀត​ដោយ​ផ្អែក​លើ​មរតក​ថ្ងៃ​៧​ មករា​ ឆ្នាំ​​១៩៧៩ ​ដែល​មាន​តម្លៃលេច​ធ្លោ​ជា​ទូទៅ​​ ​រួម​ជា​មួយ​ស្នា​ដៃ​​ធំៗ​​ដទៃ​ទៀត​​របស់​រាជ​រដ្ឋាភិ​បាល​​ដែល​ដឹក​នាំ​ដោយ​គណ​បក្សប្រជា​ជន​កម្ពុជា​ ។ ​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា​​ ក៏​ដូច​រាជ​រដ្ឋា​ភិ​​បាល​​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា បាន​ទប់​ស្កាត់​មិន​ឲ្យ​របប​ដ៏​​យង់​ឃ្នង​វិល​ត្រឡប់​មក​វិញ​ ​និង​​បាន​ធ្វើឲ្យ​អង្គការ​ចាត់​តាំង​របស់​ពួក​ប៉ុល ពត ត្រូវ​រលំ​រលាយ​ទាំង​​​ស្រុង​ដោយ​បាន​អនុវត្ត​នយោ​បាយឈ្នះ​=ឈ្នះ​​លើមូល​ដ្ឋាន​ការ​​បង្រួប​បង្រួម​ជាតិ​បាន​នាំ​មក​នូវ​សន្តិភាព​ ឯក​ភាព​ជាតិ ​និង​ឯក​ភាព​ទឹក​ដីទាំង​ស្រុង​ជា​លើក​ដំបូង   ​ដោយ​អនុញ្ញាត​ឲ្យ​ប្រ​ជា​ពល​​​រដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរី​​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង​​ និង ​គ្រប់​ពេល​វេលា​នៅទូទាំង​កម្ពុជា ។

មាន​ថ្ងៃ ៧ មករា​ ឆ្នាំ​​១៩៧៩​ ទើប​មាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស នា​ថ្ងៃទី​​២៣​ ខែ តុលា​ ឆ្នាំ១៩៩១​ ​ទើប​​ឈាន​ដល់​មាន​ការ​បោះ​ឆ្នោត​ជា​សាកល​ជ្រើស​រើស​សភា​ធម្មនុញ្ញឆ្នាំ​​​១៩៩៣ ​ដែល​កសាង​បាន​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​​១៩៩៣​ ​ប្រកាន់​យក​ប្រព័ន្ធ​នយោបាយ​ប្រជា​ធិប​តេយ្យ​សេរីពហុ ​បក្ស​ ។​​ កសាង​ខឿន​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ​ជា​ជំហាន​ៗ​​​​រហូត​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ដូច​​បច្ចុប្បន្ន ។​ វិនិ​យោគ​ទុន​ក្នុង​​និង​ក្រៅ​ប្រទេស  ​រោង​ចក្រ​ សហគ្រាស​​ ពា​ណិជ្ជកម្ម​ កសិដ្ឋាន ​សំណង់ធំ​​ៗ​ សេវា​កម្ម​ទេសចរ​ណ៍​​ត្រូវ​បាន​គេ​វាយ​​តម្លៃថា​ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្រោម ​របប​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដោយ​បាន​បង្កើន​ការ​ងារ​ធ្វើ​ និង​មុខ​របរ​ជូន​ពល​រដ្ឋកម្ពុជា ។ លើស​​​ពី​នេះ​ ​គេប្រទះ​ឃើញ​សមិទ្ធ​ផល​លើ​គ្រប់​វិស័យ​រួមមាន​​ ផ្លូវ​ ស្ពាន​ ទំនប់​ប្រឡាយ​ ​ស្រះ​ទឹក​ ​អណ្តូង​ទឹក​​ សា​លា​រៀន​ មន្ទីរ​ពេទ្យ​ ​វត្ត​អា​រាម ​។ល។​

ធ្វើឲ្យ​ជីវ​ភាព​ប្រជា​ជន​កាន់​​តែ​បាន​ល្អ​​ប្រសើរ​​ឡើង​ ។​ ​ជា​កា​លានុវត្តន៍​ភាព​ដល់​រាជ​រដ្ឋា​​ភិ​បាល​ធ្វើកំណែ​ទម្រង់​រដ្ឋ​ដ៏​ស៊ី​ជម្រៅ​​​ធ្វើ​ឲ្យ​ការ​ងារ​គ្រប់គ្រង​រដ្ឋ ​​គ្រប់​គ្រង​សង្គម​ ​គ្រប់​គ្រង​សេដ្ឋ​​កិច្ច​ និង​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​​កាន់​តែ​មាន ​ប្រសិទ្ធ​ភាព​ឡើង​ ​ដែល​ធានា​បាន​នូវ​កំណើន​សេដ្ឋ​​កិច្ច​ខ្ពស​់ប្រកប​ដោយ​ចីរភាព​ ។ ការ​ពង្រឹង​លទ្ធិ ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​​ ការ​ពង្រឹង​យុត្តិធម៌  ​សមធម៌​ សង្គម​ និង​ការ​លើក​កម្ពស់​ជីវ​ភាព​ប្រជា ​ជន​ មន្រ្តី​រាជ​ការ​ និង​កង​កម្លាំង​ប្រដាប់អាវុធ​ ។ ​តាម​រយ:នេះ​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​នូវ​កិតិ្តយស ​កិត្យា​នុភាព​លើ​ឆាក​អន្តរ​ជាតិ​ ស្មើភាព​ និង​​ស្មើ​​សិទិ្ធ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​និង​លើ​ពិភព​​លោក​​​មាន​ទំនាក់​ទំនង​មិត្តភាព​ ​និង​សហ​ប្រតិ​បត្តិ​​ការល​្អ​ជា​មួយ​គ្រប់​ប្រទេស និង​ដៃ​គូអន្តរ​ជាតិ​​នានា​ ដែល​ជាការ​ជំរុញ​ការ​អភិ​វឌ្ឍន៍​សង្គម​ជាតិ​យ៉ាងខ្លាំងក្លា ។

រួម​សេច​ក្តី​មក​ថ្ងៃ​ ៧​ មករា​ ឆ្នាំ​​១៩៧៩​ ​ជា​មរតក​ដ៏​មាន​តម្លៃ​​មហាសាល​ រួម​ជា​មួយ​នឹង ​ស្នាដៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ក៏ដូច​រាជ​រដ្ឋា​​ភិបាល​​បច្ចុប្បន្នជាច្រើនទៀត​​ ដែល​នឹង​ធានាឲ្យ ​គណ​បក្ស​កាន់​អំណាច​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្តអាណត្តិទី​៥​ ឆ្នាំ​​២០១៣    ​ជាថ្មីបន្តទៀត​យ៉ាង​​ពិត​ប្រាកដ ៕