ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ…​នាង​ចូល​ទិញ​សាច់​ជ្រូក​មួយ​ភ្លែតសោះ បាន​សម្រេច​បាត់ !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ចូល​ទៅ​ទិញ​សាច់​ជ្រូក​ដោយ​មិន​បាន​យក​ម៉ូតូ​ទៅ​ផ្ញើរ​គេ​ហើយ​ចូល​ទៅ​ទិញ​មួយ​ភ្លែត​ចេញ​មក​វិញ​ចោរលួច​ម៉ូតូ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ចូល​ទៅ​ទិញ​សាច់​ជ្រូក​ដោយ​មិន​បាន​យក​ម៉ូតូ​ទៅ​ផ្ញើរ​គេ​ហើយ​ចូល​ទៅ​ទិញ​មួយ​ភ្លែត​ចេញ​មក​វិញ​ចោរលួច​ម៉ូតូ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​មានឈ្មោះ ស​.​ស​.​ត អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​ភូមិកំណើត​នៅ​ខេត្តស្វាយរៀង ។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FT-០៣៦៦ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូប​នាង​បាន​ទៅ​ផ្សា​រកា​ណា​ឌី​យា​ដើម្បី​ទិញ​ម្ហូប​ពេល​នាង​ចូល​ទៅ​ទិញ​សាច់​ជ្រូក​នៅ​ផ្សារ​ខាងលើ​ដោយ​ទុក​ម៉ូតូ​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា​ចម្ងាយ​ពី​កន្លែង​ទិញ​សាច់​ជ្រូក​ប្រហែល​១០​ម៉ែត្រ ដោយ​នាង​បែរខ្នង​ដាក់​ម៉ូតូ​កំពុង​តែ​ទិញ​សាច់​ជ្រូក រយៈពេល​ប្រមាណ​ជិត​១០​នាទី​ទម្រាំ​និយាយ​តថ្លៃ​ហើយ​អ្នកលក់​សាច់​ជ្រូក​កាត់​សាច់​ជ្រូក​ឱ្យ ហើយ​ដើរ​ចេញ​មក​យក​ម៉ូតូ​វិញ​ចោ​លួច​ម៉ូតូ​បាត់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​មិន​បាន​យក​ម៉ូតូ​ទៅ​ផ្ញើរ​ទេ​គឺ​ចត​ទុក​មុខ​ផ្សារ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Zoomer-X បាន​ទៅ​ឈប់​ជិត​ម៉ូតូ​ជន​រង​គ្រោះ​ហើយ​ស្មានថា ជា​ម្ចាស់​ម៉ូតូ​ក៏​បាន​ជិះ​ចេញ​ទៅ​បាត់ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​សញ្ញា​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ