ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​​ឃាតករម្នាក់ និង​បក្ស​ពួក​២​នាក់ដែល​​សម្លា.ប់​នារី​​ចិញ្ច្រាំ​សុះសាច់ញាត់​ចូល​ធុង​ទឹកកក

6 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឱ្យ​ដឹង​ទៀតថា គិត​មក​ត្រឹម​ម៉ោង​​ជា​ង​៥​ល្ងាច​ ថ្ងៃទី​18 ខែមីនា ឆ្នាំ​២០១៨ នេះ ជនសង្ស័យ​៣​រូប​ត្រូវបាន​ឃាត់​ខ្លួន​​ពាក់​ព័ន្ធ​ករណី​សម្លាប់​នារី​​ម្នាក់ ដោយ​កាប់​ចិញ្ច្រាំ​ឡើង​សុះសាច់​ញាត់​ចូល​ក្នុង​ធុង​ទឹក​កក​​យ៉ាង​សាហាវព្រៃផ្សៃ​នោះ​ទេ…

ខេត្ត​កណ្តាល ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​​បឋម​បាន​ឱ្យ​ដឹង​ទៀតថា គិត​មក​ត្រឹម​ម៉ោង​​ជា​ង​៥​ល្ងាច​ ថ្ងៃទី​18 ខែមីនា ឆ្នាំ​២០១៨ នេះ ជនសង្ស័យ​៣​រូប​ត្រូវបាន​ឃាត់​ខ្លួន​​ពាក់​ព័ន្ធ​ករណី​សម្លាប់​នារី​​ម្នាក់ ដោយ​កាប់​ចិញ្ច្រាំ​ឡើង​សុះសាច់​ញាត់​ចូល​ក្នុង​ធុង​ទឹក​កក​​យ៉ាង​សាហាវព្រៃផ្សៃ​នោះ​ទេ ។

សេចក្តី​រាយការណ៍​បន្តទៀតថា ជនដៃដល់​​ឈ្មោះ សឿ សុផេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល ស្ថិត​ក្នុង​​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​ ប្រពន្ធ​ជន​សង្ស័យ​ឈ្មោះ ឌី អាយុ​២៥ ឆ្នាំ​ និង​ប្អូន​ប្រុស​ជនដៃ​ដល់​ឈ្មោះ សឿ ចាន់​អូន ក៏ត្រូវ​បាន​ឃាត់​ខ្លួន​យក​មក​សាកសួរ​ផង​ដែរ ។

សេចក្តី​រាយ​ការណ៍​បន្ថែម​ថា ជនសង្ស័យ​ដែល​ត្រូវ​ជា​ប្អូន​​របស់​ជនដៃដល់​ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​​ជននេះបាន​យក​ម៉ូតូ​ម៉ាក​ ZOOMMER របស់​នារី​រងគ្រោះ​ទៅ​លក់​ ។

សូម​បញ្ជាក់ថា សមត្ថកិច្ច​គឺ​ឃាត់​ខ្លួន​ជន​សង្ស័យ​៣​នាក់ គឺម្នាក់​ជា​បង​ជនដៃដល់ ប្រពន្ធ​ជន​សម​គំនិត និងប្អូនប្រុសជាជនសមគំនិត ។

គួរ​លឹ​កថា ស្ត្រី​រង​គ្រោះ​ឈ្មោះ យឿ​ន ធានី អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់​សៀ ម ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ យិ​ន យឿ​ន អាយុ​៦៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ផល សៀន អាយុ​៦៤​ឆ្នាំ​។ នារី​រង​គ្រោះ​ត្រូវ​ឃាតករ​ដៃ​ឆៅ​បាន​កាប់​ចិញ្ច្រាំ​នារី​រង​គ្រោះ​យ៉ាង​សុះសាច់​ទាំង​អាក្រាត​កាយ រួច​ញាត់​ចូល​ក្លា​ស្សេ​ក្នុង​ធុង​ទឹកកក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ស្ពាន ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​២​និង​២៤​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ធុង​ទឹកកក​ចាក់សោ​ពណ៌​ខ្មៅ​ទុក​ចោល​ក្បែរ​ស្ពាន ដោយ​មានការ​សង្ស័យ​ក៏​រាយការណ៍​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​បើក​ពិនិត្យ​មើល​។ ហើយ​វត្ថុ​តាង​ដែល​រក​ឃើញ​ដូច​ជា មួក​សុវត្ថិភាព​១ កាបូបដៃ​១ ក្នុង​នោះ​មាន​ស៊ី​ម​ទូរស័ព្ទ​១ កាំបិត​ចិតបន្លែ​ចុង​ស្រួច​ដង​ធ្វើ​ពី​ឈើ​បាក់​ផ្លែ​១ អាវ​ពណ៌​លឿង​១ ខ្សែភ្លើង​មាន​ឌុ​យ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​១ អាវទ្រនាប់​ពណ៌​ផ្កាឈូក​១ ដប​ទឹកបរិសុទ្ធ​១ រ៉ូ​ប​ពណ៌​ផ្កាឈូក​១​មាន​ប្រឡាក់​ឈាម កន្សែងពោះគោ​ពណ៌​ស​ឆ្នូត​១ ម៉ាស​ពណ៌​ខៀវ​១ ស្បែកជើង​ស្រី​១​គូ និង​ស្បៃ​ដុស​ខ្លួន​១​។

គួរ​រំឭក​ទៀត​ថា នៅ​លើ​មុខ​សព និង​ស្មា​ខាងស្តាំ​មាន​ស្នាម​បាញ់​ស្ព្រា​យ (​ថ្នាំ​ពណ៌​ខ្មៅ ) ស្នាម​របួស​ត្រង់​គុម្ពត្រចៀក​ខាងស្តាំ​មុត​រយះ​ដល់​ថ្ពាល់ ដាច់​រយះ​សៀត​ថ្កា​ខាងស្តាំ រលាត់ស្បែក​ដើមដៃ​ទាំង​សងខាង មាន​ស្នាម​មុត​នៅ​លើ​ទ្រូង និង​លើ​ពោះ​២០​កន្លែង ធ្លុះ​៧​កន្លែង ឈាម​ហូរ​ចេញពី​មាត់ បាក់ឆ្អឹង​ចង្ការ របូត​ធ្មេញ​ដាក់​ខាងក្រោម របួស​បបូរមាត់​ខាងស្តាំ​១​កន្លែង របួស​ច្រមុះ​ខាងស្តាំ​១​កន្លែង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​ខាងក្រោយ​ខ្នង ស្នាម​រោល​ខ្លោច​កំ​បះ​គូថ​ទាំង​សងខាង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​កំភួនជើង​ទាំង​សងខាង ស្នាម​ជាំ​ភ្លៅ​ឆ្វេង​១​កន្លែង និង​រលាត់ស្បែក​ជង្គង់​ខាងស្តាំ​១​កន្លែង​។ ដែល​ករណី​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​បឋម​ថា ជា​ករណី​ឃាតកម្ម​ដោយ​ការ​ធ្វើ​ទារុណកម្ម​សម្លាប់​រួច​ដាក់​ក្នុង​ធុង​ទឹក​ក​យក​មក​ទម្លាក់​ចោល៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ