ចាប់បានហើយ..! ឃាតករដៃឆៅកាប់សម្លាប់នារីចិញ្ច្រាំសុះសាច់ញាត់ចូលធុងទឹកកក
- កណ្តាល
ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុននេះ ជនសង្ស័យដែលជាឃាតករសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ចិញ្ច្រាំឡើងសុះសាច់ញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយសហការគ្នារវាងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង្ស័យទៅឆែកផ្ទះនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គួរលឹកថា ស្ត្រីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀ ម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។ នារីរងគ្រោះត្រូវឃាតករដៃឆៅបានកាប់ចិញ្ច្រាំនារីរងគ្រោះយ៉ាងសុះសាច់ទាំងអាក្រាតកាយ រួចញាត់ចូលក្លាស្សេក្នុងធុងទឹកកកយកទៅទម្លាក់ចោលនៅក្បែរស្ពាន ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល បង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង២និង២៤នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកចាក់សោពណ៌ខ្មៅទុកចោលក្បែរស្ពាន ដោយមានការសង្ស័យក៏រាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចបើកពិនិត្យមើល។ ហើយវត្ថុតាងដែលរកឃើញដូចជា មួកសុវត្ថិភាព១ កាបូបដៃ១ ក្នុងនោះមានស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១ អាវពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១ អាវទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម កន្សែងពោះគោពណ៌សឆ្នូត១ ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។

គួររំឭកទៀតថា នៅលើមុខសព និងស្មាខាងស្តាំមានស្នាមបាញ់ស្ព្រាយ (ថ្នាំពណ៌ខ្មៅ ) ស្នាមរបួសត្រង់គុម្ពត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូង និងលើពោះ២០កន្លែង ធ្លុះ៧កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នាមរោលខ្លោចកំបះគូថទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១កន្លែង និងរលាត់ស្បែកជង្គង់ខាងស្តាំ១កន្លែង។ ដែលករណីនេះសមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជាករណីឃាតកម្មដោយការធ្វើទារុណកម្មសម្លាប់រួចដាក់ក្នុងធុងទឹកកយកមកទម្លាក់ចោល ហើយសមត្ថិច្ចកំពុងធ្វើការស៊ើបអង្កេតបន្តដើម្បីរកមុខសញ្ញាជនល្មើសយកមកផ្តន្ទាទោស៕











ចែករំលែកព័តមាននេះ