ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​ឃាតក.ម្ម​សំលាប់​បុរស​ម្នាក់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នគរបាល​កោះធំ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​មក​សាកសួរ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សំលាប់​បុរស​ម្នាក់​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន…

ខេត្តកណ្ដាល ៖ នគរបាល​កោះធំ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​មក​សាកសួរ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សំលាប់​បុរស​ម្នាក់​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។ ជន​រង​គ្រោះ​ឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្មករ​បើក​ម៉ូតូ​លក់​ទឹក​ក ។

លោក ស៊ឹ​ម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ឃាតកម្ម​កើតឡើង​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់កំណត់​មុខសញ្ញា​ជនសង្ស័យ​​មក​ដល់​ថ្ងៃ​ទី​១៨ ខែមីនា​ឆ្នាំ​២០១៨ នេះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ជាប់​ពាក់ព័ន្ធ​​ករណី​ឃាតកម្ម ។ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ លោក​ថា កំពុង​សាកសួរ និង​ស្រាវជ្រាវ​បន្ត និង​រក​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក SUZUKI Nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១DH-២០៣៩ តែ​ម្នាក់ឯង​ចេញពីផ្ទះ​ទៅ​លេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​កោះទៀវ ស្ថិត​នៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។ លុះ​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​វត្ត​ត្រលប់​មក​ផ្ទះ​វិញ​ដល់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​គង់​ចម្ងាយ​ប្រមាណ​៥៥​ម៉ែត្រ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​២១ ចំហៀង​ខាងកើត​ស្រាប់តែ​មាន​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​.​ក​ខាងឆ្វេង​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​អស់​មិន​យក​សម្ភារ​របស់​ជន​រង​គ្រោះ​ទៅ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ