ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី៨មីនា២០១៨

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦…

ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ ក្រោម​ប្រធានបទ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​» ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​អស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជា​ស្នងការ​រង នាយ​-​នាយ​រង​ការិយាល័យ នាយ​-​នាយ​រង​ផ្នែក និង​មន្ត្រី​នគរបាល​សរុប​ជាង​២០០​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម មាន​ប្រសាសន៍​ថា ការ​រៀបចំ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជាប់​ការងារ​មមាញឹក ក៏​បាន​សម្រេច​ធ្វើ​នា​ពេល​នេះ បន្ទាប់​ពី​យើង​បាន​គោរព​ទង់ជាតិ​រួច​នា​ថ្ងៃ​សុក្រ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ថ្លែង​ទៀត​ថា ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ក្នុង​គោលបំណង បន្ត​រំលេច​ពី​តម្លៃ នៃ​សន្តិភាព និង​ការ​លើកកម្ពស់​វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​គាំទ្រ និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំ​បុរស និង​ស្ត្រី ដើម្បី​វឌ្ឍនៈភាព​សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធ ស្ថានភាព​ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏​ដូច​ជា​សុខុមាលភាព​សង្គម ដោយ​ធ្វើការ​ទប់ស្កាត់ និង​កាត់​បន្ថយ​អំពើ​ហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ។

លោកស្នងការ​បាន​បន្ត​ថា សមភាព​យេ​ន​ឌ័​រ និង​ការ​បង្កើត​ភាព​អង់អាច​ដល់​ស្ត្រី គឺជា​កត្តា​រួមចំណែក​ធ្វើ​ឲ្យ​សន្តិភាព និង​វឌ្ឍនភាព​យូរអង្វែង​របស់​សង្គម​ជាតិ ។ ក្នុង​នោះ សុខ​សន្តិ​ជា​កត្តា​សត្យា​នុ​ម័ត និង​មាន​សារៈសំខាន់​ណាស់ ដែល​ជា​បំណងប្រាថ្នា​របស់​បុគ្គល​គ្រប់​រូប គ្រប់​វ័យ ព្រោះ​បើ​មាន​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង ។ ផ្ទុយ​ទៅ​វិញ ជម្លោះ និង​អំពើ​ហិង្សា ជា​ឧបសគ្គ​នៃ​វឌ្ឍនៈភាព​សេដ្ឋកិច្ច សង្គម​របស់​ប្រទេស​យើង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ផ្លូវចិត្ត អារម្មណ៍ និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​បុគ្គល ជា​ពិសេស​អំពើ​ហិង្សា​លើ​ស្រី្ត គឺជា​អំពើ​រំលោភ​សិទ្ធ​មនុស្ស​ដែល​យើង​ទាំងអស់​គ្នា​មិន​អាច​ទទួលយក​បាន ហើយ​ជះ​ឥទ្ធិពល​អវិជ្ជា​មាន​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ត្រី និង​កូនចៅ​របស់​ពួក​គេ​ដែល​បន្សល់​ទុក​នូវ​ផលវិបាក​ដ៏​អាក្រក់​រាប់​ជំនាន់​សម្រាប់​ស្ត្រី​កម្ពុជា ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ដល់​នគរបាល​ជានា​រី​ចំនួន​៤៥​នាក់ ក្នុង​នោះ​មក​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​៣​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៤​ម៉ឺន​រៀល និង​សារុង​ម្នាក់​ចំនួន​២​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ