ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊ីទែន​សាំង​ក្រឡាប់​ធ្លាក់​ផ្លូវ​ឆេះ សំណាង​ឡានទឹក​ទៅ​ទាន់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​សមត្តិ​កិច្ច​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​សមត្តិ​កិច្ច​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៤៦-១៤៧ ស្ថិត​នៅ​ក្នុងភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្ក​ដោយ​ខ្លួនឯង រថយន្ត​១​គ្រឿង ពណ៌​ទឹកប្រាក់​-​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៧៤៤៣ សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ ក្រុមហ៊ុន​សូ​គី​ម៉ិច បើកបរ​ដោយ​ឈ្មោះ ងិ​ន ពាន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​គេច​រ៉ឺ​ម៉ក​ដឹក​ចានឆ្នាំង រួច​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង ។ គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ និង​ភាគី​ខាង​ក្រុមហ៊ុន កំពុង​ចាត់ចែង​ស្ទូច​យក​ចេញពី​កន្លែង​កើតហេតុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង បាញ់​ទឹក​ឲ្យ​ត្រជាក់​កំពុង​ឲ្យ​មានការ​ឆាបឆេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ