ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាឌ​ល្អិត អាច​មានហានិភ័យ​នៃ​ការ​មិន​មានកូន

6 ឆ្នាំ មុន

ស្ត្រី​ដែល​តូច​ខ្លាំង ឬ​ទម្ងន់​មិន​គ្រប់​នៅ​ពេល​ដែល​ពួក​គេ​កើត អាច​មានឱកាស​២​ដង​នឹង​មាន​បញ្ហា​នៃ​ការ​មានកូន​ជាង​អ្នក​ដែល​កើតមក​មាន​ទម្ងន់​ធម្មតា ។ ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង BMJ Open បាន​មើលទៅ​លើ​ស្ត្រី​ជាង​១.២០០​នាក់ ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត ហើយ​បាន​ស្វែងរក​ការ​ព្យាបាល​ការ​មិន​អាច​មានកូន​បាន​ចំពោះ​ដៃគូរ​បុរស…

ស្ត្រី​ដែល​តូច​ខ្លាំង ឬ​ទម្ងន់​មិន​គ្រប់​នៅ​ពេល​ដែល​ពួក​គេ​កើត អាច​មានឱកាស​២​ដង​នឹង​មាន​បញ្ហា​នៃ​ការ​មានកូន​ជាង​អ្នក​ដែល​កើតមក​មាន​ទម្ងន់​ធម្មតា ។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង BMJ Open បាន​មើលទៅ​លើ​ស្ត្រី​ជាង​១.២០០​នាក់ ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត ហើយ​បាន​ស្វែងរក​ការ​ព្យាបាល​ការ​មិន​អាច​មានកូន​បាន​ចំពោះ​ដៃគូរ​បុរស ។

បញ្ហា​នៃ​ការ​មានកូន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ស្ត្រី​៣៨,៥%​នៃ​ករណី ខណៈ​ពេល​ដែល​​ដៃគូរ​បុរស​របស់​ពួក​គេ​គឺ​ប្រហែល​២៧%​នៃ​ករណី និង​បញ្ហា​នៃ​អ្នក​ទាំង​ពីរ​តែ​ម្តង គឺ​តិច​ជាង​៧% ។ បញ្ហា​នៃ​ការ​មានកូន​មិន​ត្រូវ​បាន​ពន្យល់​បាន​នោះ គឺ​២៨%​នៃ​ករណី ។

ក្នុង​ចំនោម​ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​មានកូន​, តិច​ជាង​៤%​កើតមក​មិន​គ្រប់​ខែ​, ភាគរយ​ស្រ​ដៀង​គ្នា គឺ​ទម្ងន់​ស្រាល​ពេល​កើត និង​ប្រហែល​៦% គឺ​ពិតជា​តូច​ខ្លាំង​នៅ​ពេល​កើត ។

អ្នក​ស្រាវជ្រាវ​បាន​សរុប​ថា ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​មានកូន គឺ​មាន​ជិត​២,៥​ដង​ហាក់​ដូចជា​មាន​ទម្ងន់​ស្រាល​នៅ​ពេល​កើត បើ​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​ដៃគូរ​បណ្តាល​អោយ​មិន​អាច​មានកូន​បាន ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បុរស ឬ​មិន​ត្រូវ​បាន​គេ​ដឹង ។

ការ​ស្រាវជ្រាវ​គឺជា​ការ​ត្រឹមត្រូវ​ទ ោះ​ក្រោយ​ពី​អ្នក​ស្រាវជ្រាវ​បាន​មើល​ពី​កត្តា​ហានិភ័យ​ចំពោះ​ការ​មិន​អាច​មានកូន​បាន​ចំពោះ​ស្ត្រី​ដូច​ជា ការ​លើស​ទម្ងន់​ជាង​ដើម​ក៏​ដោយ ។

វេជ្ជបណ្ឌិត ជូ​ស​ហ្វី​ន វី​កស្ត្រ​ម (Josefin Vikstrom) ដែល​មក​ពី​សាកលវិទ្យាល័យ Linkoping បាន​និយាយ​ថា ការ​ស្រាវជ្រាវ​ថ្ងៃក្រោយ គឺ​ចាំបាច់​ដើម្បី​បញ្ជាក់​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ការ​មិន​អាច​មានកូន​បាន និង​ទម្ងន់​ស្រាល​ពេល​កើត ឬ​ទំហំ​តូច​ពេល​កើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ