ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះមែនក៏អី? ​មាន​ស្ពាន​និង​ផ្លូវដែកពីថៃមកកម្ពុជា​

6 ឆ្នាំ មុន

ប្រភព​ពី​The Nation បានឱ្យដឹងថា​ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ថៃ​បាន​ថ្លែង ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ឈ្មោះ​​ថា «The GMS 25th Anniversary: Lessons…

ប្រភព​ពី​The Nation បានឱ្យដឹងថា​ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ថៃ​បាន​ថ្លែង ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ឈ្មោះ​​ថា «The GMS 25th Anniversary: Lessons Learned, and the Way Forward» ដែល​រៀប​ចំ​ឡើង​ ដោយ​ធ​រនា​គារ​​អភិវឌ្ឍ​អាស៊ី​ ​​កាលពី​ថ្ងៃ​ទី​១៤ ​មីនា ​​ថា រដ្ឋាភិបាល​ប្រទេស​ថៃ ​បាននិង​​កំពុង​តែ​ធ្វើ​​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជាមួយ​បណ្តា​ប្រទេស ​នៅ​តាម​បណ្តោយ​ដង​​ទន្លេ​មេ​គង្គ ។ ​​រដ្ឋាភិបាល​ថៃ​ គ្រោង​​នឹង​​សង់ស្ពាន​និង​ផ្លូវដែក​​ថែម​ទៀត​ ដើម្បី​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង ​ក្នុងនោះ​ប្រទេស​កម្ពុជា​ ដែល​ស្ថិត​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ​នៅ​តាម​តំបន់​ច្រក​ទ្វារ​ព្រំដែន​សំខាន់​ៗ ។

លោក Arkhom Termpittayapaisit បាន​ថ្លែង​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​កំពុង​តែ​កើត​មាននៅ​តំបន់ Aranyaprathet នៅ​ខេត្ត​ស្រះ​កែវ ​ដែល​ជាប់​នឹង​ព្រំប្រទល់​កម្ពុជា​ ។ ដូច្នេះ​ ទើប​រដ្ឋាភិបាល​របស់​លោក​សម្រេច​ប​ញ្ចេញ​គម្រោង​ការ​សាងសង់​ស្ពាន និង​ផ្លូវដែក​បន្ថែម​នៅ​ទីនោះ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​គម្រោង​ផ្លូវដែក​ត​ភ្ជាប់​ពី​ខេត្ត​ស្រះ​កែវ​-​ស៊ី​សុ​ផុ​ន​-​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ លោក Arkhom បានឱ្យ​​ដឹងទៀត​ថា ការ​សាងសង់​នឹង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ហើយបើកឱ្យ​​ដំណើរការ​រថភ្លើង​ឆ្លងកាត់​​នៅ​ចុងឆ្នាំ​២០១៨​នេះ​ ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ថៃ​បាន​ត្រៀម​ទឹក​កញ្ចប់​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​បាត ឬ​ជាង​៦៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ​សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​រយៈពេល៥​ឆ្នាំ ។

ទន្ទឹម​​គ្នា​នេះ​ដែរ​ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​លោក Arkhom ក៏​បាន​បង្ហើប​ពី​គម្រោង​របស់​ថៃ នៅ​ក្នុង​ការ​ពង្រីក​កំពង់​ផែ​ទឹក​ជ្រៅ ​នៅ​ក្រុង Laem Chabang ខេត្ត​ឈុ​ន​បុរី ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ដឹក​ទំនិញ​តាម​នាវា​ពី​កម្ពុជា ឡាវ និង​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ