ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នាង​កំពុង​ឈរ​រេរា​សង្ស័យ​ហើយ​សួរនាំ និង​ឆែក​ទើប​ដឹង​ការ​ពិត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​រូប​នាង​កំពុង​តែ​ឈរ​រេរា​ៗ ដែល​សមត្ថកិច្ច​ធ្វើការ​ល្បាត​មានការ​សង្ស័យ​ទើប​ហៅ​សួរនាំ និង ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៥ កញ្ចប់ (​ធំ​១​កញ្ចប់​) លាក់​ទុក​នៅ​ក្នុង​កាបូបដៃ​តូច​មួយ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​រូប​នាង​កំពុង​តែ​ឈរ​រេរា​ៗ ដែល​សមត្ថកិច្ច​ធ្វើការ​ល្បាត​មានការ​សង្ស័យ​ទើប​ហៅ​សួរនាំ និង ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៥ កញ្ចប់ (​ធំ​១​កញ្ចប់​) លាក់​ទុក​នៅ​ក្នុង​កាបូបដៃ​តូច​មួយ ។ ការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង R6 ភូមិ​២ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​វ័យក្មេង​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ គុយ ឈៀង អាយុ​១៨​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​តា​ឡូ ស្រុក​បាកាន ខេត្តពោធិសាត់ ។

មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បាន​នាំ​គ្នា​ធ្វើការ​ដើរ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដូច​សព្វមួយដង លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​នារី​វ័យក្មេង ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​កំពុង​តែ​ឈរ​រេរា​ៗ​ម្នាក់ឯង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ល្បាត​របស់​លោក​ក៏​បាន​ហៅ​សួរនាំ និង​ឆែកឆេរ​ទៅ​លើ​ខ្លួនប្រាណ​របស់​គេ ទើប​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន ១៤​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​សរុប​១៥​កញ្ចប់ លាក់​ទុក​នៅ​ក្នុង​កាបូបដៃ​តូច​មួយ កាន់​នៅ​ក្នុង​ដៃ​របស់​នាង និង​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន​នារី​វ័យក្មេង​ជា​ជនសង្ស័យ​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​ខាងលើ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់ ជា​វត្ថុ​តាង​យក​មក​កាន់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ធ្វើ​កំណត់ ហេតុ និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ