ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរបានដៃណាស់ បំពុល​ឆ្កែងាប់២ក្បាល ​​យកម៉ូតូ​អស់​២​គ្រឿង​​​​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អំពើ​ចោរកម្ម​ ហាក់​មិន​ទាន់​មាន​សញ្ញា​ថមថយ​ឡើយ ខណ​:​កម្លាំង​សមត្ថកិច្ច​ទាំង​កង​រាជ​អាវុធ​ហត្ថ ទាំង​នគរបាល​ហាក់​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​មុខសញ្ញា ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​ដែល​នាំ​ឲ្យ​ជនល្មើស​ រឹតតែ​បង្កើន​សកម្មភាព​មិន​ឈប់​ឈរ​ ទាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​។…

ខេត្តបាត់ដំបង​៖ អំពើ​ចោរកម្ម​ ហាក់​មិន​ទាន់​មាន​សញ្ញា​ថមថយ​ឡើយ ខណ​:​កម្លាំង​សមត្ថកិច្ច​ទាំង​កង​រាជ​អាវុធ​ហត្ថ ទាំង​នគរបាល​ហាក់​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​មុខសញ្ញា ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​ដែល​នាំ​ឲ្យ​ជនល្មើស​ រឹតតែ​បង្កើន​សកម្មភាព​មិន​ឈប់​ឈរ​ ទាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​។ ​

​ជាក់ស្ដែង​ នៅ​ចន្លោះ​ម៉ោង​៣​ ទៅ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ មីនា នេះ ស្ថិត​​ក្នុងភូមិ​ពោធិ​បាត់ដំបង ឃុំ​រកា ស្រុក​សង្កែ​ មាន​ជន​មិន​ស្គាល់​មុខ​ បាន​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ងាប់​​អស់​ចំនួន​២​ក្បាល ហើយ​ជនសង្ស័យ​​បាន​ធ្វើ​សកម្មភាព​គាស់​ប​ង្អូ​ច​ខាងក្រោយ​ចូល​លួ​ច​យក​ម៉ូតូ​មួយ​គ្រឿង ខណ​:​ម្ចាស់​កំពុង​ដេក​​លង់​លក់​ ។ បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​បាត់​ដំបង​1AC-6056 ដែល​មានឈ្មោះ​សុខ សា​រ៉ុ​ម ភេទ​ស្រី ​អាយុ​៥៥​ឆ្នាំ​។ ជនសង្ស័យ​បាន​អូស​ម៉ូតូ​ចេញ​ក្រៅ​ផ្ទះ រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព លុះ​ព្រឹក​ឡើង​ទើប​ម្ចាស់ផ្ទះ​ដឹង​នៅ​ពេល​ងើប​ពី​ដំណេក​។​

​ខណ​:​ដែល​កម្លាំង​នគរបាល​ស្រុក​សង្កែ មិន​ទាន់​បញ្ចប់​ការ​សួរនាំ​អំពី​ករណី​បំពុល​ឆ្កែ​លួច​យក​ម៉ូតូ​ខាងលើ​នេះ​ផង ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល មានការ​ភ្ញាក់ផ្អើល​មួយ​ករណី​ទៀត​ ចោរ​បាន​​ធ្វើ​សកម្មភាព​កាច់​សោ​.​ក ​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ដែល​ទុក​នៅ​ក្បែរ​ការិយាល័យ​សាលា​បឋម​សិក្សា​វត្ត​ពោធិ​ក្នុង ដែល​ស្ថិត​បរិវេណ​ក្នុង​វត្ត​ពោធិ​ក្នុង នៅ​ក្នុង​សង្កាត់​រតន​: ក្រុង​បាត់ដំបង​ ។ ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ​ទេ ដែល​មាន​ម្ចាស់​ឈ្មោះ​អុល ស៊ា​ង​ហៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខ​រប​រ​ជា​គ្រូបង្រៀន រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​ ​ពាក់ព័ន្ធ​ករណី​​នេះ បើ​តាម​ជន​រង​គ្រោះ​បាន​និយាយ​ថា គាត់​បាន​ទុក​ម៉ូតូ​នៅ​ក្បែ​ទីចាត់ការ ហើយ​ចូល​ធ្វើ​ការងារ​ធម្មតា ខណ​:​សិស្សានុសិស្ស​ចូល​រៀន​ស្ងាត់​អស់​។ ម្ចាស់​ម៉ូត​ញ​បាន​បញ្ជាក់​ថា ទំនង​ពេល​ស្ងាត់​នោះ​ហើយ ទើប​​ជា​ឱកាស​សម្រាប់​ជនល្មើស​ធ្វើ​សកម្មភាព​កាច់​សោ​លួច​យក​ម៉ូតូ​របស់​គាត់​។​

​គួ​រំលឹក​ថា នេះ​ជា​ម៉ូតូ​ទី​៩​ហើយ ដែល​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច និង​ប្លន់​យក​នា​ពេល​កន្លង​មក ដែល​កើតឡើង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ចាប់តាំងពី​អំឡុង​ចុងខែ​កុម្ភ​: រហូត​ដល់​ថ្ងៃ​ទី​១៤ មីនា ​២០១៨​ នេះ ​។ ក្នុង​ចំណោម​បទល្មើស​ ដែល​បាន​កើតឡើង​កន្លង​មក គឺ​មាន​តែ​អំពើ​កាប់​ប្លន់​យក​ម៉ូតូ​១​ករណី​គត់ ​ដែល​សមត្ថកិច្ច​ស្នងការ​ខេត្ត​បង្ក្រាប​បាន ដែល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ដកហូត​ម៉ូតូ​២​គ្រឿង ក្រៅពី​នេះ ​គឺ​សេ​រ៉ូ​តែ​ម្ដង​។​

អត្ថបទសរសេរ ដោយ