ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​គេង​មិន​គ្រប់​អាច​មាន​ជំងឺ​ធាត់​ជ្រុល​ដែរ​ទេ ?

6 ឆ្នាំ មុន

យោង​ទៅ​តាម​BBC News បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​​ទំនងជា​ងាយ​មាន​ជំងឺ​ធាត់​ជ្រុល​ខ្លាំង​ណាស់​។ ដំណឹង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​មាន​ក្មេង​ចំនួន​២៤៤​នាក់ និង​វាយតម្លៃ​ទៅ​លើ​ការ​គេង​របស់​វា​នៅ​ចន្លោះ​អាយុ​៣​ទៅ​៥​ឆ្នាំ ដើម្បី​រក​មើល​ថា តើ​កម្រិត​នៃ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​កម្ពស់​របស់​ពួក​គេ​នៅ​អាយុ​៧​ឆ្នាំ មាន​លក្ខណៈ​បែប​ណា ។…

យោង​ទៅ​តាម​BBC News បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​​ទំនងជា​ងាយ​មាន​ជំងឺ​ធាត់​ជ្រុល​ខ្លាំង​ណាស់​។ ដំណឹង​នេះ​បាន​មក​ពី​ការ​សិក្សា​មួយ​ដែល​មាន​ក្មេង​ចំនួន​២៤៤​នាក់ និង​វាយតម្លៃ​ទៅ​លើ​ការ​គេង​របស់​វា​នៅ​ចន្លោះ​អាយុ​៣​ទៅ​៥​ឆ្នាំ ដើម្បី​រក​មើល​ថា តើ​កម្រិត​នៃ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​កម្ពស់​របស់​ពួក​គេ​នៅ​អាយុ​៧​ឆ្នាំ មាន​លក្ខណៈ​បែប​ណា ។

ការ​សិក្សា​បាន​រក​ឃើញ​ថា ជា​មធ្យម​ក្មេង​ដែល​គេង​តិច​ជាង​អាយុ​ពួក​គេ​គឺ​មាន BMI ខ្ពស់​ជាង​ក្មេង​គេង​គ្រប់​០,៤​លេខ​។ យ៉ាងណាមិញ ការ​សិក្សា​នេះ​ក៏​ពិបាក​នឹង​ប្រាកដ​ថា ការ​គេង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ទៅ​លើ BMI ដោយ​ផ្ទាល់ ឬ​អត់​ដែរ ។

វា​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា ក្មេង​ដែល​គេង​គ្រប់​គ្រាន់តែ​មិន​អាច​និយាយ​បាន​ថា ការ​សិក្សា​​តែ​មួយ​មុខ​នេះ​អាច​បញ្ជាក់​ថា ការ​គេង​របស់​ក្មេង​នឹង​បន្ថយ​ការ​ប្រឈម​នឹង​ភាព​ធាត់​របស់​គេ​នៅ​ថ្ងៃក្រោយ​នោះ​ទេ ។ បច្ចុប្បន្ន​នេះ​ដំបូន្មាន​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ក្មេង​កុំ​ឲ្យ​ធាត់​នោះ​គឺ​ត្រូវ​តែ​ឲ្យ​ពួក​គេ​មាន​សកម្មភាព​រាង​កាយ​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព អាហារ​មាន​តុល្យភាព​ជាមួយនឹង​ចំនួន​កាឡូរី​ត្រឹមត្រូវ និង​គ្រប់គ្រាន់​ទៅ​តាម​អាយុ​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ