តើការឡើងរឹងរបស់ប្អូនតូច (លិង្គ) នៅពេលព្រឹកក្រោកពីដេក គឺដោយសារតែបងប្រុសវា ធ្វើដោយចេតនាមែនទេ? តាមការសិក្សារកឃើញថា គឺវាមិនមែនដោយសារតែបងប្រុសវាចង់ឱ្យរឹងខុសពេលបែបនេះទេ។
តាមប្រភពពី Metro បានឱ្យដឹងថា ការឡើងរឹងបែបនេះ គឺមានឈ្មោះជាភាសាបច្ចេកទេសពេទ្យថា «Nocturnal Penile Tumescence (NPT)» ឬជាខេមរភាសាថា «ការឡើងរឹងរបស់លិង្គនៅពេលយប់» ។ ប្រសិនបើមនុស្សប្រុសមិនមានការខូចខាតទៅលើប្រដាប់ទេនោះ គេនឹងច្បាស់ហើយធ្លាប់ឡើងរឹងជាច្រើនដង នៅពេលដេកយប់ ។
តាមពិត ការឡើងរឹងនេះ អាចឱ្យគ្រូពេទ្យបែងចែកពីអ្នក ដែលមានជំងឺខូចទៅលើការឡើងរឹង ដោយសារតែប្រដាប់មិនឡើង ឬក៏គ្មានអារម្មណ៍ផ្លូវភេទ ។ ប្រសិនបើខូចទៅលើចំណង់ផ្លូវភេទ ការឡើងរឹងនៅពេលយប់និងព្រឹក ទើបក្រោកពីដេកនោះ គឺដូចគេដូចឯង ។ តែប្រសិនបើជាខូចប្រដាប់ វានឹងមិនរឹងទេ។
មូលហេតុរបស់បាតុភូតជួបរាល់ថ្ងៃនេះ នៅមិនទាន់រកឃើញច្បាស់នៅឡើយទេ ។ អ្នកវិទ្យាសាស្ត្រខាងលើបានលើកឡើងថា វាអាចមកពីការបិទរបស់សរសៃប្រសាទមួយចំនួន ដែលធ្វើឲ្យសកម្មភាពរបស់អ័រម៉ូនភេទបុរស តេស្តូស្តេរ៉ូនកើនឡើង ។ ក្រុមអ្នកវិទ្យាសាស្ត្រខ្លះទៀតលើកឡើងថា នេះមកពីការពេញនូវទឹកនោមក្នុងប្លោកនោម ដែលធ្វើឱ្យអាអូនតូចឡើងរឹងបែបនេះ។ សរុបសេចក្តីមក មូលហេតុច្បាស់លាស់និងទទួលស្គាល់ជាផ្លូវការមួយ នៅមិនទាន់រកឃើញនោះទេ ។
ចែករំលែកព័តមាននេះ