ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ChungKang Steel Structure Cambodia ពង្រីក​ការ​វិនិយោគ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​មួយ​ឈ្មោះ​ថា Chungkang Steel Structure (Cambodia) បន្ទាប់​ពី​ដំណើរការ​បាន​១​ឆ្នាំ ដោយ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន និង​ការ​កើនឡើង​ខ្ពស់​នៃ​តម្រូវការ​ទីផ្សារ…

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​មួយ​ឈ្មោះ​ថា Chungkang Steel Structure (Cambodia) បន្ទាប់​ពី​ដំណើរការ​បាន​១​ឆ្នាំ ដោយ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន និង​ការ​កើនឡើង​ខ្ពស់​នៃ​តម្រូវការ​ទីផ្សារ បាន​សម្រេចចិត្ត​ពង្រីក​ដំណាក់កាល​ទី​២ ដោយ​បង្កើន​​សមត្ថភាព​ផលិត​ទ្វេ​ដង ។​

​សូម​បញ្ជាក់​ថា ISI Group ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ដែក​​ក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយនឹង ​Fuxin Steel Buildings (​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ISI GROUP) បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រួម​គ្នា​ជាមួយនឹង China Steel Structure Corporation (CSSC) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​មាន​ជំនាញ​ផ្នែក​ផលិត​គ្រោង​​បង្គំ​ដែក​របស់​តៃវ៉ាន់ និង​ក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែល​មាន​បទពិសោធន៍​ជាង​២៥​ឆ្នាំ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​សម្ភារ​ដែក ដើម្បី​បង្កើត​​ជា​ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​មួយ​ឈ្មោះ​ថា Chungkang Steel Structure (Cambodia) ក្នុង​ឆ្នាំ ២០១៥ ។

​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៦ ជាមួយនឹង​សមត្ថ​ភាព​ក្នុង​ការ​​​ផលិត​ចំនួន​១៥០០​តោន​ក្នុង​មួយ​ខែ​។ បន្ទាប់​ពី​ដំណើរការ​បាន​១​ឆ្នាំ ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន និង​ការ​កើនឡើង​ខ្ពស់​នៃ​តម្រូវការ​ទីផ្សារ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ (Chungkang Steel Structure (Cambodia)) សម្រេចចិត្ត​ពង្រីក​ដំណាក់​កាល​ទី​២ ដោយ​បង្កើន​សមត្ថភាព​ផលិត​ទ្វេ​ដង រហូត​ដល់ ៣០០០ តោន​ក្នុង​មួយ​ខែ ហើយ​​វា​បាន​សម្រេច​ជា​ស្ថាពរ​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៧​។​

​ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន Fuxin Steel Buildings ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន ISI Group បាន​នឹង​កំពុង​បន្ត​ផ្ដោត​លើ​ការ​សាងសង់​សំណង់​ដែក (Pre-engineered Building) ដូច​ជា រោងចក្រ ឃ្លាំង និង​សំណង់​អគារ​ចាប់ពី​ខ្នាត​តូច រហូត​ដល់​កម្រិត​មធ្យម​។ ដោយឡែក​ក្រុមហ៊ុន​ថ្មី​តាម​រយៈ​ការ​វិនិយោគ​រួម​គ្នា​នេះ កំពុង​ផ្ដោត​ទៅ​លើ​គ្រោង​​អគារ​ដែក​ធ្ងន់​ៗ ដូច​ជា អគារ​ខ្ពស់​ៗ មហាវិថី ស្ពាន និង​រោងចក្រ​ផលិត​ថាមពល​។​
​លោក កាំ​ង ឡេ​ង អគ្គនាយក​របស់​ក្រុមហ៊ុន ISI Group បញ្ជាក់​ថា​៖ «​យើង​ពិតជា​មាន​សេច​ក្តី​រីករាយ និង​មាន​មោទនភាព ទាំង​កម្រិត​ក្រុមហ៊ុន និង​កម្រិត​ប្រទេស​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ដ៏​សំខាន់ គឺ​CSSC ក្លាយជា​ដៃគូ​របស់​យើង​»​។​

​លោក Sun Chin I ជានា​យក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ChungKang Steel Structure (Cambodia)​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន CSSC របស់​យើង​បាន​កំណត់​ទិស​ដៅ​ច្បាស់លាស់​ក្នុង​ការ​ពង្រីក​ខ្លួន​ចូល​មក​ក្នុង​តំបន់​អាស៊ាន ហើយ​បាន​ជ្រើសរើស​ទីក្រុង​ភ្នំពេញ ជាទី​តាំង​មូលដ្ឋាន និង​ជា​ទីស្នាក់ការ​កណ្តាល​​នៃ​ការ​ផលិត​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា និង​ដើម្បី​ចែកចាយ​ទៅ​កាន់​តំបន់​ទាំង​មូល​។ យើង​ចង់​ពង្រឹង និង​ពង្រីក​តាម​រយៈ​បណ្ដាញ​របស់ ISI Group មិនមែន​ដើម្បី​ត្រឹម​តែ​ចង់​ឲ្យ​ក្លាយជា​ក្រុមហ៊ុន​ដែល​ធំ​ជាងគេ​ក្នុង​ប្រទេស​ទេ ប៉ុន្តែ​គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​កម្រិត​តំបន់​។ ដោយ​មានការ​សហការ​រួម​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Fuxin Steel Buildings យើង​បាន​សម្រេច​នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជា​ច្រើន ជាក់ស្តែង​គម្រោង​ចំណតរថយន្ត​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា គឺ​AEON Mall 2៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ