ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ដើម្បី​ជីវិត​ផ្លូវភេទ​កាន់តែ​រីករាយ​​ (18+)

6 ឆ្នាំ មុន

នៅ​ពេល​យើង​និយាយ​អំពី​អាថ៌​កំបាំង​ដើម្បី​ទទួល​បាន​ចំណងស្នេហា​ដ៏​យូរអង្វែង វា​ត្រូវ​គេ​ជឿ​ថា ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ និង​ផ្លូវភេទ​ខ្លាំងក្លា គឺជា​កត្តា​មួយ​ដ៏​សំខាន់​ចំពោះ​រឿង​នេះ ។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា ជីវិត​ផ្លូវភេទ​ប្រកបដោយ​ភាព​រីករាយ អាច​ជួយ​ឲ្យ​ស្នេហា​កាន់តែ​មាន​សុភមង្គល និង​សុខភាព​ល្អ​បាន…

នៅ​ពេល​យើង​និយាយ​អំពី​អាថ៌​កំបាំង​ដើម្បី​ទទួល​បាន​ចំណងស្នេហា​ដ៏​យូរអង្វែង វា​ត្រូវ​គេ​ជឿ​ថា ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ និង​ផ្លូវភេទ​ខ្លាំងក្លា គឺជា​កត្តា​មួយ​ដ៏​សំខាន់​ចំពោះ​រឿង​នេះ ។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា ជីវិត​ផ្លូវភេទ​ប្រកបដោយ​ភាព​រីករាយ អាច​ជួយ​ឲ្យ​ស្នេហា​កាន់តែ​មាន​សុភមង្គល និង​សុខភាព​ល្អ​បាន ។ ប៉ុន្តែ តើ​អ្វី​ទៅ​ជា​អាថ៌​កំបាំង​នៃ​ជីវិត​ប្រកប​ទៅ​ដោយ​ភាព​រីករាយ​របស់​អ្នក​ទៅ ? សម្រាប់​មនុស្ស​ភាគ​ច្រើន វា​គឺជា​ពេលវេលា និង​ភាព​ញឹកញាប់​នៃ​ការ​រួម​ភេទ​ទៅ​វិញ​ទេ មាន​ន័យ​ថា កាល​ណា​អ្នក​រួម​ភេទ​បាន​កាន់តែ​យូរ និង​ញឹកញាប់ អ្នក​នឹង​ទទួល​បាន​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​កាយ​កាន់តែ​ខ្លាំង ហើយ​ជីវិត​ផ្លូវភេទ​ក៏​កាន់តែ​រីករាយ​តាម​គ្នា​ដែរ ។

បើ​យោង​ទៅ​តាម​អ្នកជំនាញ​ខាង​ផ្លូវភេទ​បាន​ឲ្យ​ដឹង​ថា ភាព​រីករាយ​ខាង​ផ្លូវភេទ​មិនមែន​ត្រឹមតែ​ជា​ការ​អនុវត្ត​រឿង​លើ​គ្រែ​ទេ ។ ប៉ុន្តែ​វា​គឺជា​សុភមង្គល​ក្នុង​ការ​ចែក​រំ​លែង​ឲ្យ​គ្នា​រវាង​​មនុស្ស​ពីរ​នាក់ ។ ដូច្នេះ ភាព​ញឹកញាប់ និង​រយៈពេល​នៃ​ការ​រួម​ភេទ មិនមែន​ជា​បញ្ហា​​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត ភាព​ញឹកញាប់​នៃ​ការ​រួម​ភេទ មិនមែន​ផ្តល់​នូវ​គន្លឹះ​បញ្ជាក់​អំពី​ភាព​សំខាន់​សម្រាប់​សុខភាព​ឡើយ ។ ដូច្នេះ​បើសិនជា​អ្នក​រួម​ភេទ​ញឹក​ពេក តែ​​ដៃគូ​មិន​ពេញចិត្ត​ដូច​អ្នក​ទេ​នោះ ជីវិត​ផ្លូវភេទ​របស់​អ្នក ក៏​មិន​អាច​រីករាយ​ដែរ ។

ជីវិត​ផ្លូវភេទ​ដែល​រីករាយ គឺ​និយាយ​អំពី​រឿង​ច្រើន​អំពី​គុណភាព​នៃ​ការ​ទាក់ទង​ស្នេហា​ស្នេហា​​មួយ តែ​មិនមែន​និយាយ​អំពី​បរិមាណ​នៃ​ការ​រួម​ភេទ​ទេ ។ គន្លឹះ​សំខាន់​ដើម្បី​ទទួល​​បាន​ជីវិត​ផ្លូវភេទ​ដ៏​សប្បាយ​រីករាយ និង​សុខភាព​ល្អ គឺ​របៀប​ដែល​អ្នក​ធ្វើ​វា និង​មិន​មែន​ច្រើន​ដង​ទៅ​តាម​អ្នកចេះ​តែ​ចង់​ឡើយ ។ វា​គឺជា​អ្វី​ៗ​ដែល​បញ្ជាក់​អំពី​ភាព​រីករាយ​សម្រាប់​​ដៃគូ​ទាំង​សងខាង និង​ធ្វើ​វា​ទាំង​សប្បាយចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ