ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធំ២គ្រឿងបុក​​ធ្លាក់​ផ្លូវ​យ៉ាង​រន្ធត់ អាសូរជីវិតទាំងចាស់ ទាំងក្មេង​

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យ៉ាង​ហោច​មនុស្ស​៣​នាក់ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​២​គ្រឿងបើក​​បុក​គ្នា​ទាំងកំរោល រហូត​ដល់​ធ្លាក់​​ពីលើ​​ផ្លូវ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ មីនា…

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យ៉ាង​ហោច​មនុស្ស​៣​នាក់ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​២​គ្រឿងបើក​​បុក​គ្នា​ទាំងកំរោល រហូត​ដល់​ធ្លាក់​​ពីលើ​​ផ្លូវ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ មីនា ស្ថិត​លើ​ចំណោតភ្នំ​ចិន​​យំ ត្រង់​ចំណុច​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​​ខាងលើ ១-​ឈ្មោះ​បេ សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (របួសធ្ងន់) ២-​ឈ្មោះ​ផេ​ន សា​ម៉ុ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ (​ស្លាប់​) ៣-​ឈ្មោះ​បេ ភិន ភេទ​ប្រុស អាយុ​២​ឆ្នាំ (​ស្លាប់​) ទាំង​៣​នាក់​ ជា​ឪពុក ម្តាយ និង​កូន និង​ជា​ភាគី​ខាង​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ និង​មាន​ពាក់ ស្លាក​លេខ 3A-​4112 ។ ដោយឡែក ឈ្មោះ​អឹ​ុ​ម ដា​វី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ស្លាប់​) មាន​ទី​លំនៅ​ក្នុងខេត្តឧត្តរមានជ័យ បើក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.​ស ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3649 ។

ទាក់ទិន​ករណី​ខាងលើ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា កើតឡើង​ដោយសារ​មូលហេតុ​អ្វីនោះ​ទេ ខណៈ​​កម្លាំង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។

អត្ថបទសរសេរ ដោយ