ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មែនអត់ហ្នឹង? កំពុងល្បីលោក​ខេ​មរះ សិរីមន្ត ​មានប្រពន្ធ​មាន​កូនផង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រូបភាពលោក​ខេមរះ សិរីមន្ត និងកញ្ញា​នៅ សូនីតា រួម​ជាមួយ​ក្មេងប្រុស២​នាក់ បាន​និង​កំពុង​ធ្វើឱ្យ​​មានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​នៅ​លើ​​​បណ្តាញ​សង្គម​ ដោយ​​​នាំ​គ្នា​ចែកចាយ​រូប​ភាព​ទាំងនេះតៗគ្នា​ ​​ដោយពីសំ​ណាក់​​មហាជន…

រាជធានីភ្នំពេញ ៖ រូបភាពលោក​ខេមរះ សិរីមន្ត និងកញ្ញា​នៅ សូនីតា រួម​ជាមួយ​ក្មេងប្រុស២​នាក់ បាន​និង​កំពុង​ធ្វើឱ្យ​​មានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​នៅ​លើ​​​បណ្តាញ​សង្គម​ ដោយ​​​នាំ​គ្នា​ចែកចាយ​រូប​ភាព​ទាំងនេះតៗគ្នា​ ​​ដោយពីសំ​ណាក់​​មហាជន ក៏ដូចជាអ្នកគាំទ្រ​​កំពុងសង្ស័យ​ថា ពួកគេ​​ជាប្តី-ប្រពន្ធនិងកូន ​។

រូបភាព​១សន្លឹក​នោះ​​បានធ្វើឱ្យ​​​ភ្ញាក់ផ្អើល​​ ស្រប​​ពេល​ដែល​លោក​ខេ​មរះ សិរីមន្ត កំពុង​តែ​ត្រូវ​បាន​គេ​សង្ស័យ​​ថា ​«មាន​ប្រពន្ធ​កូន​រួច​​ហើយ» មុន​ពេល​លោក​​​ឈោងបាន​​ភាព​​ល្បីល្បាញ​ក្នុង​អាជីព​ចម្រៀង​នេះ​ ។
ផ្ទុយ​ពី​ការ​គិត​បែប​នោះ​ ក៏​​មាន​ទស្សនិកជន​មួយ​ចំនួន​ទៀត​ បាន​ចាត់​ទុក​រូបភាព​មួយ​នេះ​​អាច​ជា​ការ​ថត​លេង​​ធម្មតា​ ឬ​ជា​ការ​សម្តែង​ប៉ុណ្ណោះ ខណៈពេល​ដែល​តារា​ទាំង​ពីរ​ដួង​នេះ​ មិន​ដែល​​​ប្រទះ​​ពី​ព័ត៌មាន​ស្នេហា​ជាមួយ​នឹង​គ្នា ក្រៅ​តែ​​​​ពី​ការ​សម្តែង​​នោះ​ ។

តែ​យ៉ាងណា​ ​បន្ទាប់​ពី​​ផ្ទុះ​ការ​យល់​ច្រឡំ​បែប​នេះ ភាគី​ទាំង​សងខាង​ នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ​ទេ ចំពោះ​រូបថត​មួយ​សន្លឹក​នេះ​ ។

អត្ថបទសរសេរ ដោយ