ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​៖ បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​ទៅ​គឺ ហ៊ុន សែន នៅ​បន្ត​ជាមួយ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែមីនា គ​.​ស​២០១៨ បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត នៃ​បណ្តា​រោងចក្រ​នានា​ចំនួន​១៣.៩៧១​នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​១១ ក្នុង​នោះ​ក្រុង​តា​ខ្មៅ​ចំនួន​៧, ស្រុក​ស្អាង​ចំនួន​៣,​និង​ស្រុក​កណ្តាលស្ទឹង​ចំនួន​១ នៅ​ខេត្តកណ្តាល ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីលាន​តារាង​បាល់ទាត់ ក្រុង​តា​ខ្មៅ ស្ថិត​ក្នុងភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​កម្មករ​ថា ក្មួយ​ៗ​មិន​ចាំបាច់​បន់ស្រន់​សូម​ឲ្យ​សម្តេច​សុខ​សប្បាយ​អាយុ​វែង​ដើម្បី​នៅ​ជាមួយនឹង​កូនចៅ​បន្ត​ទៀត ឥឡូវ​ល្អ​ជាងគេ​តើ​ត្រូវធ្វើ​ម៉េច? គឺ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​ទៅ​គឺ ហ៊ុន សែន នៅ​បន្ត​ជាមួយ​ហើយ​។ នេះ​គឺ​បន់​ជាក់ស្តែង​តែ​ម្តង​មាន​ទៅ​មាន​មក​ជាក់ស្តែង​តែ​ម្តង​។ មិន​ចាំបាច់​បន់ស្រន់​សូម​សម្តេច​អាយុ​វែង​ទេ បើ​ចង់​ឲ្យ​នៅ​បាន​យូរ​បើ​អត់​បោះ​ឆ្នោត​ឲ្យ​ផង​។ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន គឺ​កាន់​ដំណែង​នាយក​រដ្ឋមន្ត្រី គឺ​ទើប​នៅ​ជាមួយ​ក្មួយ​ៗ​បាន​យូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ