ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់អារម្មណ៍តណ្ហា​​អត់បាន​ទេ ព្រោះនាងស្លៀកខ្លី​សាច់​ខ្ចីពេក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ព័ត៌មាន​ក្តៅ​មួយ​ សម្រាប់​ស្ត្រី​ដែល​មាន​សាច់​សខ្ចី សូមកុំ​ស្លៀក​ខ្លី​ពាសវាល​ពាស​កាល​ពេក ព្រោះ​អាច​ប្រឈម​នឹង​ខ្លា​ហែក​ស៊ី​មិន​ខាន​ឡើយ ។ ដោយសារ​តែ​រឿងស្លៀក​ខ្លី​នេះ ស្ត្រី​ម្នាក់​ត្រូវ​យុវជន​ឡើងក​ម្នាក់​ចាប់រំលោភ​រហូត​បាន​សម្រេច ។…

រាជធានី​ភ្នំពេញ ៖ ជា​ព័ត៌មាន​ក្តៅ​មួយ​ សម្រាប់​ស្ត្រី​ដែល​មាន​សាច់​សខ្ចី សូមកុំ​ស្លៀក​ខ្លី​ពាសវាល​ពាស​កាល​ពេក ព្រោះ​អាច​ប្រឈម​នឹង​ខ្លា​ហែក​ស៊ី​មិន​ខាន​ឡើយ ។ ដោយសារ​តែ​រឿងស្លៀក​ខ្លី​នេះ ស្ត្រី​ម្នាក់​ត្រូវ​យុវជន​ឡើងក​ម្នាក់​ចាប់រំលោភ​រហូត​បាន​សម្រេច ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា យុវជន​ឡើងក​ម្នាក់​នេះ​បាន​ទៅ​លេង​មិត្តភក្ដិ​ដែល​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា ប៉ុន្តែ​ពេល​ទៅ​ដល់​មិត្តភក្ដិ​រូប​នោះ​មិន​នៅ គឺ​ជួប​តែ​ប្រពន្ធ ។ លុះ​ឃើញ​នាង​ស្លៀកពាក់​ខ្លី បញ្ចេញ​សាច់​សខ្ចី​ដូច​បណ្តូល​ចេក ជា​ហេតុ​ធ្វើ​ឱ្យ​តណ្ហា​ពុះកញ្ជ្រោល​ឡើង​ដល់​កម្រិត អត់ទ្រាំ​មិន​បាន​ហើយ​ឃើញ​ថា​ស្ងាត់​ផង ជន​នោះ​ក៏​ទាញ​ពូថៅ​ពី​ចង្កេះ​ភ្ជង់​គំរាម​សម្លាប់​ដើម្បី​រំលោភ ។ប៉ុន្តែ​ទោះបី​ត្រូវ​រង​ការ​គំរាម​ក៏​មិន​ព្រម​ដែរ​និងបម្រុង​ស្រែក​​ឱ្យ​អ្នក​ជិតខាង​ជួយ តែ​ជន​គម្រក់​នេះ​គំរាម​ថា បើ​ហ៊ាន​​ស្រែក​គេ​នឹង​កាប់សម្លាប់​កូន​របស់​នាង​ចោល ទើប​នាង​មិន​ហ៊ាន​ស្រែក​និង​សម្ងំ​ឱ្យ​ជន​នេះ​រំលោភ​រហូត​បាន​សម្រេច ព្រោះ​គ្មាន​វិធី​ណា​ដើម្បី​តតាំង​ការពារ​ខ្លួន​ឡើយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមីនា នៅ​ក្នុង​បន្ទប់​ជួល​របស់​ស្ត្រី​រង​គ្រោះ ។មន្ត្រី​នគរបាល​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា យុវជន​ឡើងក​ខាងលើ​នេះ​ឈ្មោះ ម៉ោង មក​រាអាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​នេះ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ចាប់ខ្លួន​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ​និង​ប្ដី​របស់​នាង ។ ដោយឡែក ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៣​ឆ្នាំ​ដំណាលគ្នា​នឹង​ជនសង្ស័យ​ដែរ នាង​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ប្ដី​និង​កូន​ម្នាក់ ។ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេលកើតហេតុ​ជនសង្ស័យ​បាន​ចេញពី​ការដ្ឋាន​សំណង់​ដើម្បី​យក​ពូថៅ​១​ទៅ​លក់​ឱ្យ​កន្លែង​លក់​និង​ទិញអេ​ត​ចាយ​មួយ​កន្លែង ក្នុង​បំណង​យក​លុយ​ទៅ​ទិញ​កាហ្វេ​ផឹក ។ ប៉ុន្តែ​ពេល​ទៅ​ដល់ កន្លែងទិញ​-​លក់​អេ​ត​ចាយ​នោះ​បិទទ្វារ គ្មាន​កន្លែងលក់ ជន​នោះ​ក៏​សៀត​ពូថៅ​នៅ​នឹង​ចង្កេះ ដើរ​ត្រឡប់​ទៅ​ការដ្ឋាន​សំណង់​វិញ ហើយ​ក៏​ឆ្លៀតទៅ​លេង​មិត្តភក្តិ​ម្នាក់​ដែល​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​ក្នុង​ពេល​កន្លង​មក ។ ពេល​ទៅ​ដល់​ឃើញ​ទ្វារ​បន្ទប់​អត់​ខ្ទាស់​គន្លឹះ​ខាងក្នុង ក៏​រុញ​ចូល​ទៅ​តែ​មិន​បានឃើញ​មិត្តភក្ដិ​ទេ ឃើញ​តែ​នាង​ជា​ប្រពន្ធ​ដែល​ស្លៀក​ខ្លី​បញ្ចេញ​សាច់​សខ្ចី​ដូច​បណ្តូលចេក​និង​កូន​តូច​ម្នាក់ ។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​បាន​សុំ​ទឹក​នាង​ផឹក ហើយ​នាង​ក៏​យក​ទឹក​ឱ្យ​ផឹក និង​ជជែក​គ្នា​លេង​ជា​ធម្មតា ព្រោះ​ចាត់​ទុក​ជន​រូប​នេះ​គឺជា​មិត្តភក្ដិ​ប្ដី ។ ក្រោយមក​ទៀត ជន​នេះ​បាន​សុំ​នាង​ចូល​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ហើយ​នាង​ក៏​យល់ព្រម​ឱ្យ​ចូល​ងូត​ទៀត ដោយ​មិន​បាន​គិតដល់​ថា ជន​នេះ​មានគំនិត​អាក្រក់​ឡើយ ។ លុះ​ពេល​ងូតទឹក​រួច ជនសង្ស័យ​មិន​បាន​ចាក​ចេញពី​ក្នុង​បន្ទប់​នាង​ឡើយ គឺ​នៅ​ជជែក​លេង​ជាមួយ​នាង​ជា​បន្ត​ទៀត ។មន្ត្រី​នគរបាល​បន្ត​ទៀត​ថា ខណៈនោះ​នាង​ដេក​មើល​ទូរទស្សន៍​នៅ​លើ​អង្រឹង ដោយ​មិន​បានចាប់អារម្មណ៍​ថា​ជនសង្ស័យ​កំពុង​អង្គុយ​សម្លឹង​មើល​នាង​មិន​ដាក់​ភ្នែក​ទាំង​ស្រក់ទឹកមាត់​នោះ​ឡើយ ។ លុះ​មួយសន្ទុះ​ក្រោយមក តណ្ហា​ផ្ទុះ​ឡើង​ដល់ក អត់ទ្រាំ​មិន​បាន​ដោយសារ​សាច់​សខ្ចី​ទ្រលុកទ្រលន់​របស់​នាង ជន​នោះ​ក៏​ដក​ពូថៅ​ពី​ចង្កេះ​ភ្ជង់​គំរាម​មិន​ឱ្យ​នាង​ស្រែក ហើយ​ប្រាប់​ថា បើ​ហ៊ាន​តែ​ស្រែក​ខ្លួន​នឹង​កាប់សម្លាប់​នាង​ព្រមទាំង​កូន​តូច​នោះ​ចោល ។ ដោយសារ​តែ​ខ្លាច​ជន​នេះ​សម្លាប់​នាង​និង​កូន ទើប​នាង​មិន​ហ៊ាន​ស្រែក​ឡើយ ហើយ​ទ្រាំ​នៅ​ស្ងៀម​រហូត​ជន​នេះ​រំលោភ​បាន​សម្រេច ។

បន្ទាប់​ពី​រំលោភ​រួច ជនសង្ស័យ​បាន​និយាយ​លួងលោម​នាង​កុំឱ្យ​ប្រាប់​ប្ដី​និង​បាន​ចាកចេញ​ទៅ ប៉ុន្តែ​នាង​មិន​បាន​ស្ដាប់​តាម​សម្តី​ជន​នេះ​ទេ ។ក្រោយ​ពេល​ជនសង្ស័យ​ចាក​ចេញពី​បន្ទប់ នាង​បាន​ទូរស័ព្ទ​ប្រាប់​ប្ដី​ពី​ដំណើរ​រឿង​ទាំងអស់ ទើបបុរស​ជា​ប្ដី​បាន​ប្ដឹង​ទៅ​នគរបាល​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​ប៉ុស្ដិ៍​ដើម្បី​សាក​សួរ ។ ជន​នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​មែន ព្រោះតែ​ឃើញ​នាង​ស្លៀក​ខ្លី បញ្ចេញ​សាច់​សខ្ចី​ពេក​ទ្រាំ​មិន​បាន ៕

អត្ថបទសរសេរ ដោយ