ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដ​អាយុ​44​ឆ្នាំ​មិន​បោះបង់​ភាព​សិច​ស៊ីទេ

6 ឆ្នាំ មុន

នាង​Heidi Klum​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី​អាយុ​៤៤​ឆ្នាំ​ប្រកាស​ថា​មិន​ផ្អាក​អាជីព​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ។ នាង​និយាយ​ថា ​អាជីព​បង្ហាញ​ម៉ូ​ដ​គ្មាន​ថ្ងៃ​ចូល​និវត្តន៍​ទេ ដូច្នេះ​នាង​ប្រតិបត្តិ​ជា​តារា​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​បន្ត​ទៀត​ទោះបីជា​មាន​អាយុ​ច្រើន​ក៏​ដោយ ។ នាង​Heidi Klum​បញ្ជាក់​ប្រាប់​លោកស្រី​Ellen Degeneres​ពី​ការ​រិះគន់​ក្រោយ​ពេល​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​ស្លាក​សញ្ញា​«Heidi…

នាង​Heidi Klum​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បី​អាយុ​៤៤​ឆ្នាំ​ប្រកាស​ថា​មិន​ផ្អាក​អាជីព​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ។ នាង​និយាយ​ថា ​អាជីព​បង្ហាញ​ម៉ូ​ដ​គ្មាន​ថ្ងៃ​ចូល​និវត្តន៍​ទេ ដូច្នេះ​នាង​ប្រតិបត្តិ​ជា​តារា​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​បន្ត​ទៀត​ទោះបីជា​មាន​អាយុ​ច្រើន​ក៏​ដោយ ។

នាង​Heidi Klum​បញ្ជាក់​ប្រាប់​លោកស្រី​Ellen Degeneres​ពី​ការ​រិះគន់​ក្រោយ​ពេល​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​ស្លាក​សញ្ញា​«Heidi Klum Intimates»​ថា​«​មាន​ពេល​ខ្លះ​ក៏​មាន​មនុស្ស​និយាយ​ថា ខ្ញុំ​មាន​អាយុ​៤៤​ឆ្នាំ​ហើយ ហេតុ​អ្វី​មិន​ឱ្យ​អ្នក​ផ្សេង​ជំនួស ? ប៉ុន្តែ​ខ្ញុំ​គិត​ថា​អាយុ​មិនមែន​ជា​បញ្ហា ទោះបីជា​មាន​អាយុ​ដល់​ទៅ​៥០,៦០​និង​៧០​ក៏​ដោយ យើង ម្នាក់​ៗ​នៅ​តែ​ចង់​មាន​ភាព​សិច​ស៊ី​បន្ត​ទៀត » ។

បច្ចុប្បន្ន​Heidi Klum​អតីត​ទេពអប្សរ​ក្នុង​«Victoria Secret»​មាន​តួនាទី​ជា​តារា​បង្ហាញ​ម៉ូ​ដ និង​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន ។ ក្រៅពី​ជា​តារា​បង្ហាញ​ម៉ូ​ដ​នោះ​នាង​ទទួល​តួនាទី​ជា​អ្នក​ផ្តល់​ពិន្ទុ​លើ​ការ​ប្រកួត​«Germany’s NextTop Model»​និង​ជា​អ្នក​សម្រេច​នៅ​ក្នុង​កម្មវិធី​«America’s Got Talent» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ