ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ ៖ «​​ខ្ញុំ​លក់​អស់ទ្រព្យ​សម្បត្តិ​ដីធ្លី​មើលជម្ងឺ​គាត់​នៅ​តែ​មិនជា​ចុង​ក្រោយ​…»

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អំណោយ​សប្បុរស​ធ​ម៏​ដែល​ទទួល​បាន​ពី​សប្បុរសជន​ជា​លោកគ្រូ អ្នកគ្រូ នៅ​សាលា​បឋម​សិក្សា​ចំការ​កៅស៊ូ​និង​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុងព្រះសីហនុ​ជា​ថវិការ រួម​នឹង​ភេ​ស​: គ្រឿង​ឧប្បភោគបរិភោគ​មួយ​ចំនួន​ធំ​ដែល​ចូលរួម​ពី​ព្រះ​តេជគុណ មាស សុផល…

ខេត្ត​ព្រះ​សីហ​នុ ៖ អំណោយ​សប្បុរស​ធ​ម៏​ដែល​ទទួល​បាន​ពី​សប្បុរសជន​ជា​លោកគ្រូ អ្នកគ្រូ នៅ​សាលា​បឋម​សិក្សា​ចំការ​កៅស៊ូ​និង​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុងព្រះសីហនុ​ជា​ថវិការ រួម​នឹង​ភេ​ស​: គ្រឿង​ឧប្បភោគបរិភោគ​មួយ​ចំនួន​ធំ​ដែល​ចូលរួម​ពី​ព្រះ​តេជគុណ មាស សុផល ព្រះ​ចៅអធិការ​វត្ត​អូរ​ត្រេះ​ចាស់ និង​ជា​សមុហ៍​គណៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​យក​មក​ប្រគល់​ជូន​ដល់​លោកគ្រូ ចាន់ ធឿ​ង បង្រៀន​នៅ​សាលា​បឋម​សិក្សា​ចំការ​កៅស៊ូ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​០១ សង្កាត់​លេខ​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​មាន​ជម្ងឺមហារីក​ធ្ងន់ធ្ងរ និង​មាន​ជីវភាព​ខ្វះខាត​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល ។

បងស្រី ហ៊ី ចាន់​ទី ភរិយា​លោកគ្រូ​អ្នកជម្ងឺ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ក្នុង​ចិត្ត​លាយឡំ​ដោយ​ក្តី​អស់​សង្ឃឹមថា ប្តី​របស់​គាត់​មាន​អាយុ​៥៣​ឆ្នាំ​ហើយ​គាត់​បំរើ​ការងា​ជា​គ្រូបង្រៀន​ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ បំរើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ជា​គ្រូបង្រៀន​សាលា​បឋម​សិក្សា​អស់​រយៈពេល​២៩​ឆ្នាំ​បាន​កន្លង​​មក ។ ហើយ​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ខ្វះ​តែ​មួយ​ខែ​ទៀត​មួយ​ឆ្នាំ​គត់ ។ លក្ខណៈ​ជម្ងឺ​មុន​ដំបូង​កើត​ចេញ​ជា​បូស​នៅ​ត្រង់​គូថ​គាត់​បាន​ខិតខំ​ព្យាបាល​រហូត​ទៅ​ដល់​ប្រទេស​វៀតណាម តែ​ជម្ងឺ​មិន​ធូរស្រាល​សោះ​ជម្ងឺ​កាន់តែ​រីក​រាលដាល​រហូត​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ជា​ជម្ងឺមហារីក​ពិបាក​ក្នុង​ការ​ព្យាបាល​ណាស់ ។ ចាប់តាំងពី​កើត​ជម្ងឺ​ដំបូង​រហូត​មក​ដល់​ពេល​នេះ​លោកស្រី​លក់​ទ្រព្យសម្បត្តិ​ដីធ្លី​ដែល​មាន​យក​មក​មើលជម្ងឺ​ប្តី​របស់​គាត់​អស់ហើយ​មិន​មាននៅ​សែ​ស​សល់​អ្វី​ទៀត​សម្រាប់​លក់​ដើម្បី​យក​ប្រាក់​មក​ព្យាបាល​ជម្ងឺ​គាត់​បន្ត​ទៀត​ទេ ។

នៅ​សល់​តែ​ម្រាមដៃ​ដប់​សុំ​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​ដែល​មានចិត្ត​សប្បុរស​ធ​ម៏​ក៏​ដូច​ជា​សាខា​កាកបាទក្រហម​ខេត្ត​ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ។ ដូចនេះ​សុំ​មេត្តា​ផ្តល់​ក្តី​អាណិតអាសូរ​ដល់​លោកគ្រូ​ជា​អ្នកជម្ងឺ​មេត្តា​បាន​ជួយ​ផ្តល់​ជា​ថវិការ​ទៅ​តាម​កំលាំងចិត្ត​សប្បុរស​ធ​ម៏​ដើម្បី​ក្រុម​គ្រួ​សារបាន​បន្ត​ការ​ព្យាបាល​លោកគ្រូ​អ្នកជម្ងឺ​ដែល​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បន្ត​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ