ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​សម្រាន្ត​លង់លក់​អគ្គិសនី​ឆាបឆេះ​ផ្ទះ​ប៊ិះ​តែ​រត់​ចេញ​មិន​ទាន់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ទាំង​កណ្ដាលរាត្រី នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នេះ​ស្ថិត​នៅ​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង…

ខេត្តស្វាយរៀង ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ទាំង​កណ្ដាលរាត្រី នៅ​វេលា​ម៉ោង​០១​និង​៤៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នេះ​ស្ថិត​នៅ​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ហេតុការណ៍ នៃ​គ្រោះ​អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ការ​ឆ្លង​ចរន្តអគ្គិសនី ពី​បន្ទប់​ផ្នែក​ខាងលើ ហើយ​បង្ក​ជា​អណ្ដាតភ្លើង​បាន​ឆេះ​រាលដាល​រហូត​ដល់​ដំបូលផ្ទះ និង​តួ​ផ្ទះ​ទាំងមូល​តែ​ម្តង ។ បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ ប្រាក់ សុ​ផាត ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នោះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៩.៥​ម៉ែត្រ​សង់​អំពី​ឈើ​ថ្ម​ក្រោម​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ហើយ​នៅ​មុន​ពេល​កើតហេតុ​នោះ រូប​គាត់ និង​ក្រុម​គ្រួ​សារបាន​សម្រាន្ត​លង់លក់ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញ​ពេញ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ដាស់​គ្នា​ឡើង​រួច​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ជួយ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទឹក​ពន្លត់ ក៏​ប៉ុន្តែ​អ្វី​ៗ​វា​ហួសពេល​ទៅ​ហើយ គឺ​គ្រាន់តែ​គ្រប់​គ្រង់​បាន​មិន​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ដ៏​ទៃ ។

ហើយ​ក្នុង​នោះ​សមត្ថកិច្ច​ក្រុង​ស្វាយ​រៀង បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង គឺ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​មួយ​គ្រឿង​ធ្វើការ​ពន្លត់​ជាង​២​ម៉ោង​ទើប​គ្រប់​គ្រង់​សភាព​ការ​បាន​តែ​វា​ឆេះ​អស់​ទៅ​ហើយ​សល់​តែ​គ្រោងឆ្អឹង ។ ហើយ​ទំហំ​នៃ​ការ​ខូចខាត​យើង​ពុំ​ទាន់​ដឹង​ថា ខូចខាត​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នៅឡើយ​នោះ​ទេ គឺ​ឆេះ​ហ្មត់​ទៅ​ហើយ ម្ចាស់ផ្ទះ​យក​បាន​តែ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ