ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហាត់​បា.ញ់​គ្រាប់​ពិត​ត្រៀមលក្ខណ​ប្រុង​ជើងការ​គ្រប់​ស្ថានភាព​ក្នុង​បូរណភាព​ការពារ​ជាតិ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ ដល់​សិក្ខាកាម​ជា​នាយ នាយទាហានរង របស់​សាលា​យោធភូមិ​ភាគ​ពិសេស ដែល​កំពង់​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត នៅ​ជើងភ្នំ​ជើង​លៀង ហៅ​ភ្នំ​ថ្ម​ស ស្ថិត​ក្នុងភូមិ​កោះ​ខ្ទ​ម្ភ…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ចុះ​សាកសួរ​សុខទុក្ខ ដល់​សិក្ខាកាម​ជា​នាយ នាយទាហានរង របស់​សាលា​យោធភូមិ​ភាគ​ពិសេស ដែល​កំពង់​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត នៅ​ជើងភ្នំ​ជើង​លៀង ហៅ​ភ្នំ​ថ្ម​ស ស្ថិត​ក្នុងភូមិ​កោះ​ខ្ទ​ម្ភ ឃុំ​ជៀប ស្រុក​ទឹកផុស កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ លោកស្រី កែវ ច​ន្ទ័​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង អមដំណើរ​ដោយ​លោកស្រី​អភិបាលខេត្ត​រង លោកស្រី​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី​ភរិយា​អភិបាលខេត្ត បាន​ថ្លែង​ថា អ្នក​នៅ​សម​ភូមិ​ក្រោយ សូម​គោរព និង​កោតសរសើរ​នូវ​វីរៈភាព​របស់​បងប្អូន​កងទ័ព ដែល​កំពុង​ហ្វឹកហាត់​នៅ​ទី​នេះ​យ៉ាង​លំបាក ដើម្បី​ត្រៀម​ទៅ​ឈរជើង​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​ពី​សត្រូវ​ឈ្លានពាន ។

លោកស្រី​បាន​បន្ត​ថា ថ្ងៃនេះ​យើង​ទាំងអស់​គ្នា​ដែល​ជា​អ្នក​នៅ​សមរភូមិ​ក្រោយ សូម​នាំ​យក​នូវ​អំណោយ ទឹក​សុទ្ធ ក្រមា និង​ថវិការ​មួយ​ចំនួន មក​ផ្តល់​ជូន​បងប្អូន​កងទ័ព ដែល​កំពុង​ហ្វឹកហាត់​នៅ​ទី​នេះ ថ្វីបើ​អំណោយ​ទាំងនេះ​តិចតួច​ក៏​ពិតមែន តែ​បាន​បង្ហាញ​នូវ​ការ​សាមគ្គីភាព រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ។ ជាមួយ​គ្នា​នេះ​ដែរ យើងខ្ញុំ​ទាំងអស់​គ្នា ដែល​ជា​អ្នក​នៅ​សមរភូមិ​ក្រោយ សូម​គោរព​ត្រងត្រាប់​នៅ​គំរូ​វីរៈភាព​របស់​បងប្អូន​កងទ័ព ហើយ​ប្រែក្លាយ​ពី​ការ​គោរព​នេះ នឹង​ខិតខំ​ធ្វើ​ការងារ​នៅ​សមរភូមិ​ក្រោយ ដើម្បី​បុព្វ​ហេ​ត​ជាតិ ដើម្បី​បុព្វហេតុ​សុខ​សន្តិភាព និង​បុព្វហេតុ​ការ​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​របស់​យើង ។ ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​១០៧ នៃ​ថ្ងៃ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មីនា ដែល​តាម​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្ត​កំពុង​ប្រារព្ធ​ធ្វើ​ជា​បន្តបន្ទាប់ ។ ជាមួយ​គ្នា​នេះ​ក្រសួង​កិច្ចការ​នារី បាន​កំណត់​យក​កត្តា​៣​យ៉ាង​ដើម្បី​ឲ្យ​ការ​គោរព​ទិវា​សិទ្ធ​នារី​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំងក្លា​ជាង​នេះ គឺ​ទី​១.​ត្រូវ​មានការ​ចូលរួម​ជួបជុំ​ប្រារព្ធ​ទិវា​៨​មីនា នៅ​តាម​អង្គភាព​រៀង​ៗ​ខ្លួន ទី​២.​ត្រូវ​ចង​បដា​ពាក្យស្លោក​នានា ពាក់ព័ន្ធ​ដល់​ទិវា​៨​មីនា​, ការ​គោរព​សិទ្ធ​ស្ត្រី និង​កុមារ ស្ត្រី​ត្រូវ​មានឱកាស និង​ទី​៣.​ចុះ​សាកសួរ​សុខទុក្ខ​ស្ត្រី​សម្រាក​ព្យាបាល​តា​មន្ទីរពេទ្យ កុមា​កំព្រា និង​គ្រួសារ​កងទ័ព និង​កងទ័ព​ជាដើម ។

ជាក់ស្តែង​ថ្ងៃនេះ លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​ខេត្ត ដែល​ជា​ស្ត្រី​បាន​ចុះ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន កងទ័ព​ដល់ទី​នេះ សបញ្ជាក់​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ដែល​ជា​អ្នក​នៅ​សមរភូមិ​ក្រោយ ចំពោះ​អ្នក​សមរភូមិ​មុខ ដែល​មិន​អាច​ខ្វះ​បាន ។ ជាមួយ​គ្នា​នេះ​ដែរ ថ្នាក់ដឹកនាំ​ខេត្ត​សូម​ផ្តល់​ជូន​នូវ​ក្រមា​ចំនួន​៤០០​ក្រមា ទឹក​សុទ្ធ​១០០​កេស និង​ថវិការ​របស់ លោក​ឧកញ៉ា កុយ សុវណ្ណ ចំនួន​៤​លាន​រៀល​ផង​ដែរ ។

យោង​តាម​របាយ​ការ​របស់​លោក​ឧត្តមសេនីយ៍ទោ ធន ធឿ​ន មេ​បញ្ជា​រការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​ដែល​កំពុង​ហ្វឹកហាត់​នៅ​សាលា​យោធភូមិ​ភាគ​ពិសេស​នៅ​ពេល​នេះ មាន​ចំនួន​៣០០​នាក់ ក្នុង​នោះ​មក​ពី​ខេត្តកំពង់ធំ​ចំនួន​១៩១​នាក់ និង​ក្រៅពី​នោះ​មាន​មក​ពី​ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​កំពង់ឆ្នាំង ។ ពេល​ចប់​វគ្គ​សិស្ស​នាយ​នាយទាហានរង​ទាំងនេះ និង​ចូល​បំពេញ​ក្រម​ខណ្ឌ ក្នុង​ភូមិភាគ​១ ដែល​កំពុង​ឈរជើង​ការពារ​បូរណៈភាព​ទឹកដី នៅ​ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ