ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៤​ជិត​មក​ដល់​ហើយ នៅ​ក្រុង​តា​ខ្មៅ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ អាជ្ញាធរ​ខេត្តកណ្ដាល​បាន​រៀបចំ​កែ​លម្អ​ក្រុង​ឲ្យ​មាន​សោភ័ណ​ភាព​ស្រស់​ត្រកាល​គួរ​ជាទី​គយគន់ ដើម្បី ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ រយៈពេល​បី​ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ដល់​១១ មីនា​នេះ ក្រោម​ប្រធានបទ…

ខេត្តកណ្ដាល ៖ អាជ្ញាធរ​ខេត្តកណ្ដាល​បាន​រៀបចំ​កែ​លម្អ​ក្រុង​ឲ្យ​មាន​សោភ័ណ​ភាព​ស្រស់​ត្រកាល​គួរ​ជាទី​គយគន់ ដើម្បី ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ រយៈពេល​បី​ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ដល់​១១ មីនា​នេះ ក្រោម​ប្រធានបទ ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍​។ មក​ដល់​ថ្ងៃ​ទី​៥ មីនា​នេះ គេ​សង្កេត​ឃើញ​អាជ្ញាធរ​ខេត្ត និង​ក្រសួង ពាក់​ព​ន្ធ័​នានា កំពុង​មមាញឹក​រៀប​វ​ចំ​ទីកន្លែង​ប្រារព្ធ​ពិធី​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​។ ចំណែក​នៅ​តាម​តាម​ដងផ្លូវ នានា​មាន​រៀបចំ​បំពាក់​អំ​ពូ​ល​ភ្លើង​ថ្មី​បន្ថែម និង​អំ​ពូ​ល​ភ្លើង​នៅ​លើ​ដើមឈើ​ជា​ច្រើន​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ​បដា​ធំ​ៗ មាន​ស​សេរ​អក្សរ ស្វាគមន៍​បុណ្យ​ទន្លេ​ជា​ច្រើន​ក៏​បាន​លើក​កាត់​ទទឹង​ផ្លូវ​ជា​ច្រើន​កន្លែង​ផង​ដែរ​។ ចំណែក​ស្តង់​តាំង​ពិ​ព័រ លក់​ផលិតផល​នានា​រាប់រយ​ស្តង់ បាន​កំពុង​សាងសង់​ផង​ដែរ​។ ជុំវិញ​ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ អ្នក​យក​ព័ត៌មាន បាន សួរ​ទៅ​លោក ជួប សុ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្ដាល តែ​លោក​ប្រាប់​ថា រឿង​រៀបចំ​ចាត់​តែង​បុណ្យ​ទន្លេ​នេះ ទៅ សួរ​នៅ​ក្រសួង​ទៅ​លោក​មិន​អាច​ប្រាប់​បាន​ទេ​។

បើ​ទោះ​បែប​ណា​ក្ដី​គេ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ ពិធីបុណ្យ​ទ​ន្ល​នៅ​ខេត្តកណ្ដាល មាន​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​កម្លាំង​សន្តិសុខ​សរុប​ចំនួន ១.៤៣២​នាក់ សប់​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ពិធី​រយៈពេល​បី​ថ្ងៃនេះ​។ ចំណែក​លោក អភិបាល​ខេ​ត្ក​កណ្តាល បាន​មាន​ប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ កាលពី​ពេល​កន្លង​ទៅ​នេះ​ថា រដ្ឋបាល​ខេត្ត​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៩​ដល់​១១ មីនា ២០១៨ ខាង​មុខ​នេះ​។ ខេត្ត​បាន​រៀបចំ​ជួសជុល​កែ​លម្អ​សួនច្បារ ពហុ​កីឡាដ្ឋាន រៀបចំ​បំពាក់​បន្ថែម​ភ្លើង​បំភ្លឺ​ផ្លូវ និង​រៀប​ការ៉ូឡា​នៅ​តាម​ចិញ្ចើម​ផ្លូវ ឱ្យ​កាន់តែ​មាន​សណ្តាប់ធ្នាប់​សោភ័ណ​ភាពល្អ ព្រមទាំង​ស្លាក​ផ្សព្វផ្សាយ​អំពី​ពិធីបុណ្យ ទន្លេ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​កាន់តែ​ទូលំទូលាយ​។ លោក​បាន​បន្ត​ថា ក្នុង​នោះ​បាន​ត្រៀម​ស្លាក និង​បដា​ផ្សព្វផ្សាយ​ចំនួន​៥០០​ក្នុង​នោះ​បញ្ឈរ​ចំនួន​៣០០ និង​ផ្តេក​ចំនួន​២០០​។ ស្តង់​ពិ​ព័រ​ទេសចរណ៍​ផលិតផល​ខ្មែរ មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ​ចំនួន​៧០០ ក្នុង​នោះ​សម្រាប់​អា​ជីករ​ក្នុងស្រុក​ចំនួន​៥០០ និង​ស្តង់​បរទេស​ចំនួន​២០០​។

ក្រៅពី​នោះ​ក៏​មានកម្ម​វិធី​កម្សាន្ត​ដូច​ជា ការ​រត់ប្រណាំង​កម្សាន្ត ការ​ប្រកួត​កីឡាបាល់ទាត់ បាល់ទះ ប្រដាល់ ចំបាប់​ខ្មែរ ប្រកួត​កីឡា​អុកចត្រង្គ ប្រណាំង​កង់ ប្រណាំង​ទូកង និង​ហែល​ទឹក​ឆ្លងទន្លេ ក្រៅពី​នោះ ក៏​មានកម្ម​វិធី​សម្តែង​សិល្បៈ និង​ប្រគុំ​តន្ត្រី ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត​ផង​ដែរ​។ លោក​បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឡើង ដើម្បី ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​លើ​ទំនៀមទម្លាប់ ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​យើង និង​ក៏​ជា​ការ​ដឹងគុណ​ដល់​ព្រះ​ម៉ែ​គង្គា​ដែល​បាន​នាំ​មក​នូវ​ការ​រស់នៅ​របស់​ប្រជារាស្ត្រ ហើយ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​អញ្ជើញ​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ និង​រួម​គ្នា​ថែរក្សា​បរិស្ថាន​បរិស្ថាន​អនាម័យ​ឱ្យ​បាន​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ