ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ចុះ​ពិនិត្យ​ជំងឺ​ជូន​គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ក្បែរ​ព្រំដែន​ឡាវ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រួសារ​កងទ័ព​កងពលតូច​អន្តរាគមន៍​១២៨ យោ​ភូមិភាគ​ទី​១ និង​ប្រជាពលរដ្ឋ​ជាង​១,០០០​នាក់ បាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ពី​សំណាក់​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ដឹកនាំ​ដោយ​លោកស្រី ហ៊ុន ម៉ា​ណា…

ខេត្តស្ទឹងត្រែង ៖ គ្រួសារ​កងទ័ព​កងពលតូច​អន្តរាគមន៍​១២៨ យោ​ភូមិភាគ​ទី​១ និង​ប្រជាពលរដ្ឋ​ជាង​១,០០០​នាក់ បាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ពី​សំណាក់​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ដឹកនាំ​ដោយ​លោកស្រី ហ៊ុន ម៉ា​ណា ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នេះ លោកស្រី ហ៊ុន ម៉ា​ណា បាន​ដឹកនាំ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​ដោយ​ឥត​គិតថ្លៃ នេះ​បាន​ធ្វើ​ឡើង​បរិវេណ​វរ​សេនា​តូច​អន្តរាគមន៍​២៨៣ កងពលតូច​អន្តរាគមន៍​១២៨ យោ​ភូមិភាគ​ទី​១ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

លោកស្រី ហ៊ុន ម៉ា​ណា បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ដែល​កំពុង​អនុវត្តន៍​នៅ​ពេល​នេះ គឺជា​យកចិត្តទុកដាក់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ឲ្យ​ក្រុម​វេជ្ជសាស្ត្រ​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ជូន​ប្រជាពលរដ្ឋ ។ សកម្មភាព​មនុស្សធម៌​នេះ គឺជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បម្រើសេវា​សុខាភិបាល បង្ខិត​ឲ្យ​នៅ​ជិត​ប្រជាពលរដ្ឋ ដើម្បី​សម្រាលទុក្ខ​លំបាក​ដល់​ពួក​គាត់ ។

ការ​ពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​នោះ រួម​មាន​វះកាត់​តូច​ចំនួន​៣៨​នាក់​, ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ​ចំនួន​៩៤​នាក់​, ពិនិត្យ​រោគ​ស្ត្រី​៧១​នាក់​, ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ចំនួន​៧៦២​នាក់​, សម្ភព និង​អេកូ​សាស្ត្រ ចំនួន​៨៣​នាក់​, ផ្តល់​វែ​នតា​ចំនួន​៣០០​គ្រឿង ផ្តល់​ថ្នាំ​សម្លាប់​សត្វល្អិត​ជូន​ប្រជាពលរដ្ឋ​, អប់រំ​សុខភាព​ដល់​ប្រជាជន​ដែល​មក​ទទួល​សេវា​ព្យាបាល​ជា​ច្រើន​នាក់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ មៀ​ច សា​មុត មេ​បញ្ជារ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោ​ភូមិភាគ​ទី​១ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​និង​ក្រុម​គ្រួសារ​កងទ័ព​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ដែល​បាន​ចុះ​ពិនិត្យ​ជំងឺ​ទូទៅ ជា​ពិសេស​ថ្លែងអំណរគុណ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​សម្តេច​កិត​តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត ដែល​ជា​និច្ចកាល សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូ​ចំពោះ​សុខភាព​របស់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​ក្រុម​គ្រួសា​ប្រជាពលរដ្ឋ ដោយ​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​មក​ព្យាបាល​ជំងឺ​ជូន​ពួក​គាត់ ដោយ​ឥត​គិតថ្លៃ ជា​ការ​ចូលរួម​កាត់​បន្ថយ​លើ​ការ​ចំណាយ​របស់​ពួក​គាត់ បាន​មួយ​គ្រា​សម្រាប់​ការ​ថែទាំ​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ