ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពងត្រី​កា​វី​យា មាន​តម្លៃ​ថ្លៃ​កប់​ពពក ឥឡូវ​មាន​វត្ត​មាននៅ​កម្ពុជា​ហើយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ពងត្រី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា កា​វី​យ៉ា (Caviar) គឺជា​ប្រភេទ​ពងត្រី​ដែល​​មាន​តម្លៃ​មិនធម្មតា​នោះ​ទេ ព្រោះ​វា​មាន​តម្លៃ​ពី​១០០០​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​៧០០០​ដុល្លារ ក្នុង​១​គីឡូ​ក្រោម​។ ពេល​នេះ​ពងត្រី​កា​វី​យា…

រាជធានី​ភ្នំពេញ​ ៖ ពងត្រី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា កា​វី​យ៉ា (Caviar) គឺជា​ប្រភេទ​ពងត្រី​ដែល​​មាន​តម្លៃ​មិនធម្មតា​នោះ​ទេ ព្រោះ​វា​មាន​តម្លៃ​ពី​១០០០​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​៧០០០​ដុល្លារ ក្នុង​១​គីឡូ​ក្រោម​។ ពេល​នេះ​ពងត្រី​កា​វី​យា ត្រូវ​បាន​នាំ​ចូល​មក​ធ្វើ​ជា​អាហារ​​ប្រណីត​លំដាប់​ខ្ពស់​សម្រាប់​អតិថិជន​នៅ​កម្ពុជា​។​

​ពងត្រី​កា​វី​យ៉ា មាន​ប្រភព​នៅ​សមុទ្រ​កា​ស្ពាន និង​សមុទ្រ​ខ្មៅ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្សី អ៊ី​រ៉​ង់ អា​ហ្សែ​បៃ​ហ្ស​ង់ កា​ហ្សា​ក់​ស្ថាន ប៉ូ​ឡូញ ទួ​ក​មេ​នី​ស្ថាន ប៊ុល​ហ្គា​រី ហ្ស​ក​ហ្ស៊ី រ៉ូម៉ានី តួ​ក​គី និង​អ៊ុយ​ក្រែ​ន​ជាដើម​។​

​នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន​មួយ​គឺ លោក ហែម វិចិត្រ មាន​ប្រសាសន៍​​ថា ពងត្រី​កា​វី​យ៉ា​ជា​អាហារ​ប្រណីត​លំដាប់​ខ្ពស់​ និង​តម្លៃ​ថ្លៃ​ដែល​ក្នុង​មួយ​គីឡូ​ក្រាម​តម្លៃ​ពី​៣​ពាន់​ដល់​៧​ពាន់​ដុល្លារ​។ ពងត្រី​កា​វី​យ៉ា​ជា​អំបូរ​ពងត្រី​សមុទ្រ​ឈ្មោះ ស្ទឺ​ជិន ជា​អាហារ​មាន​តម្លៃ​ខ្ពស់​ ព្រោះ​គេ​ត្រូវ​ចិញ្ចឹម​វារ​ហូត​ដល់​ទៅ​១៥​ឆ្នាំ ទម្រាំ​វា​គ្រប់​
​វ័យ​អាច​ផ្តល់​ពង​បាន​។​

​ពងត្រី​កា​វី​យ៉ា ចែក​ចេញ​ជា​៣​ប្រភេទ ​៖ លេខ​១ ឈ្មោះ​កា​វី​យ៉ា បេ​លូ​ហ្គា ដែល​កន្លះ​គីឡូ​តម្លៃ​ជាង​៣៨០០​ដុល្លារ​អា​មេ​រិ​ក​ ចំណែក​លេខ​២ ឈ្មោះ​កា​វី​យ៉ា អូ​ស៊ី​ត្រេ កន្លះ​គីឡូក្រាម ជាង​១​ពាន់​ដុល្លារ​អាម​រិ​ក រីឯ​លេខ​៣ ប្រភេទ កា​វី​យ៉ា បា​រ៊ី (Caviar Baerii) ដោយ​ក្នុង​កន្លះ​គីឡូ​ជាង​៦៨០​ដុល្លារ​។​

​ប្រភេទ​ពងត្រី​កា​វី​យ៉ា ​សម្បូរ​ដោយ​វីតាមីន​ខ្ពស់​បំផុត​ ជា​ពិសេស​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​មុខ​​សម្រាប់​ទ្រទ្រង់​សារពាង្គកាយ និង​មាន​ជាតិ​ផូស្វ័រ កាល់ស្យូម ផ្ល​រី​ន ម៉ា​ញ៉េ​ស្យូ​ម និង​សូ​ដ្យូ​ម​។​ សារធាតុ​ទាំងនេះ មាន​សារសំខាន់​ធ្វើ​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ ជា​ពិសេស​ជួយ​ស្បែក ​និង​សក់​កាន់តែ​ស្រស់​ស្អាត​។ លើស​ពី​នេះ ពងត្រី​កា​វី​យ៉ា អាច​ពិសារ​ជាមួយ​គ្រឿងផ្សំ​មួយ​ចំនួន​ដូច​ជា ​ដំឡូងបារាំង នំប៉័ង ស្លឹក​ខ្ទឹម គ្រី​ម ស្កា​ឡុ​ប អយ​ស្ទ័​រ ព្រមទាំង​
​ស្រា​ស​ម្ប៉ា​ញ ​និង​ស្រា​វ៉ូ​ដ​កា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ