ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​ហើយ​ជន​រង​គ្រោះ​ដែល​ជិះម៉ូតូ​បុក​គូថ​រថយន្ត​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជន​រង​គ្រោះ​ដែល​ជិះ​​ម៉ូតូ​បុក​គូថ​រថយន្ត​សណ្តោង​របស់​ថៃ​លើ​ដង​ផ្លូវ​ជាតិ​លេខ​5 ​មុខ​ស្ថា​នី​យ៍​ដឹក​អ្នកដំណើរ​អន្តរជាតិ​ស៊ូ​ជិ​ង ​ក្នុងភូមិ​អណ្តូង​ថ្ម​មាស​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​យប់​ថ្ងៃ​ទី​3 ខែ​មី​នា ត្រូវ​បាន​​ស្គាល់​អត្ត​សញ្ញាណ​ហើយ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជន​រង​គ្រោះ​ដែល​ជិះ​​ម៉ូតូ​បុក​គូថ​រថយន្ត​សណ្តោង​របស់​ថៃ​លើ​ដង​ផ្លូវ​ជាតិ​លេខ​5 ​មុខ​ស្ថា​នី​យ៍​ដឹក​អ្នកដំណើរ​អន្តរជាតិ​ស៊ូ​ជិ​ង ​ក្នុងភូមិ​អណ្តូង​ថ្ម​មាស​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​យប់​ថ្ងៃ​ទី​3 ខែ​មី​នា ត្រូវ​បាន​​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ គឺជា​ប្រជា​ការពារ​ភូមិ​។​

ជន​រង​គ្រោះ​ខាងលើ​​ឈ្មោះ ​អ៊ុំ​ សុ​ខន ​ភេទ​ប្រុស ​អាយុ​67​ឆ្នាំ​ មុខរបរ​ប្រជា​ការពារ​ភូមិ​ រស់នៅ​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

បើតាម​នគរបាល​ចរាចរណ៍​​បាន​បញ្ជាក់​ថា ​ដោយសារ​មានការ​សហការ​​ពី​មន្ទីរ​សាធា​រណ​ការ ​និង​ដឹក​ជញ្ជូន​ខេត្ត ​ជួយ​ឆែក​មើល​ស្លាក​លេខ​ម៉ូតូ​ ទើប​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​។ ចំណែក​​មូលហេតុ គឺ​ដោយសារ​ជន​រង​គ្រោះចេញ​ក្រៅ​មិន​បាន​​យក​ឯកសារ​ណា​មួយ​ដាក់​ជាប់​ខ្លួន ​ម្យ៉ាង​គ្មាន​ទាំង​ទូរស័ព្ទ​ទៀត​។

តាម​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ​សព​រង​គ្រោះ​​ពេល​នេះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​យក​ទៅ​លំនៅ​ដ្ឋា​ន ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​​ហើយ ។

គួរ​រំលឹកថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​ដោយសារ​ម៉ូតូ​បុក​គូថ​រថយន្ត​សណ្តោង​របស់​ថៃ​ដែល​ចត​ស្ងៀម ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​06​និង​50​នាទី​ល្ងាច ថ្ងៃ​ទី​03 មីនា លើ​ដងផ្លូវ​ជាតិ​លេខ​5 មុខ​ស្ថានីយ​ដឹក​អ្នកដំណើរ​អន្តរជាតិ​ស៊ូ​ជី​ង ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល​។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​​ឌ្រី​ម សេ​125​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1Q.2514 មក​ពី​ខាងលិច លុះដល់​ចំណុច​កើតហេតុ​ក៏​បុក​គូទ​រថយន្ត​សណ្តោង ពាក់​ស្លាក​លេខ Thailand 70-1437 ដែល​ចត​ស្ងៀម បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​និង​កន្លែង​តែ​ម្តង ចំណែក​អ្នកបើកបរ​រថយន្ត​ថៃ​បាន​គេចខ្លួន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ