ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងបោះពួយបែបណាទេនោះ បុកគេបែបហ្នឹង​(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ ហើយ​បាន​បើកបរ​រថយន្ត​ដឹក​មាន់​១​គ្រឿង​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ដែល​ម្ចាស់​ចត​ទុក​ស្ងៀម បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ បន្ទាប់​មក​បាន​កៀរ​លោកតា​អាចារ្យ​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ជើង រួច​ជ្រុល​ទៅ​បុក​ចូល​ឱសថ និង​ភេសជ្ជ​មួយ​កន្លែង​ទៀត ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ ហើយ​បាន​បើកបរ​រថយន្ត​ដឹក​មាន់​១​គ្រឿង​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ដែល​ម្ចាស់​ចត​ទុក​ស្ងៀម បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ បន្ទាប់​មក​បាន​កៀរ​លោកតា​អាចារ្យ​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​ជើង រួច​ជ្រុល​ទៅ​បុក​ចូល​ឱសថ និង​ភេសជ្ជ​មួយ​កន្លែង​ទៀត ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដឹក​មាន់​បង្កហេតុ​១​គ្រឿង​នោះ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-9364 បាន​បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ហោង រ៉ាង អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។ ដែល​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3579 ដែល​កំពុង​ចត​ស្ងៀម​រួច ទើប​បុក​ចូល​ឱសថស្ថាន និង​លក់​ភេសជ្ជ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នក​នៅ​ក្នុង​នោះ​រង​គ្រោះ​ឡើយ ។
ចំណែក​លោកតា​អាចារ្យ​រង​គ្រោះ ឈ្មោះ នួន ផា​ន អាយុ​៥៩​ឆ្នាំ ស្នាក់​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ និង​មានស្រុក​កំណើត​នៅ​ជិត​វត្ត​ប្រ​ហ៊ូ​ត ស្រុក​មេ​សាង​ខេត្តព្រៃវែង រង​របួស​ជើង ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​បង្ក​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​រេ​ពេញ​ផ្លូវ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ពណ៌​ខ្មៅ កំពុង​ឈប់​ចត​ស្ងៀម បណ្ដាល​ឲ្យ​រង​ការ​ខូចខាត រួច​ជ្រុល​ទៅ​កៀរ​លោកតា​អាចារ្យ បណ្ដាល​ឲ្យ​រង​របួស ។ បន្ទាប់​មក​បាន​រថយន្ត​មិន​បាន​ឈប់​នោះ​ឡើយ ក៏​ជ្រុល​ទៅ​បុក​ចូល​ឱសថស្ថាន និង​លក់ ។

ក្រោយមក​អ្នកបើកបរ​ត្រូវ​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន​ប្រគល់​ជូន​នគរបាល ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ