ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ផុស​លើ​បណ្តាញ​សង្គមអាច​បញ្ជាក់​ថា​អ្នកមាន​ជំងឺ​បាក់ទឹកចិត្ត

6 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​មាន​បំណង​ចង់​ដឹង​ថា តើ​ការ​កត់សម្គាល់​រូបភាព​តាម​អាច​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​បាក់ទឹកចិត្ត​បាន ឬ​អត់​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​មាន​ក្នុង​រូបភាព​នោះ និង​ត្រូវ​បាន​ផុស​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម Instagram ។ ពួក​គេ​បាន​ពិនិត្យ​ទៅ​លើ​រូបភាព​ជាង ៤៣.០០០​រូប មក​ពី​មនុស្ស​ចំនួន​១៦៦​នាក់ ដែល​ត្រូវ​បាន​គេ​សង្កេត​យ៉ាង​ពេញលេញ​ទៅ​លើ​អារម្មណ៍​របស់​ពួក​គេ…

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​មាន​បំណង​ចង់​ដឹង​ថា តើ​ការ​កត់សម្គាល់​រូបភាព​តាម​អាច​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​បាក់ទឹកចិត្ត​បាន ឬ​អត់​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​មាន​ក្នុង​រូបភាព​នោះ និង​ត្រូវ​បាន​ផុស​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម Instagram ។

ពួក​គេ​បាន​ពិនិត្យ​ទៅ​លើ​រូបភាព​ជាង ៤៣.០០០​រូប មក​ពី​មនុស្ស​ចំនួន​១៦៦​នាក់ ដែល​ត្រូវ​បាន​គេ​សង្កេត​យ៉ាង​ពេញលេញ​ទៅ​លើ​អារម្មណ៍​របស់​ពួក​គេ ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​អ្នក​ដែល​មាន​ប្រវត្តិ​បាក់ទឹកចិត្ត​ទំនងជា​ចូល​ចិត្ត​ផុស​រូបភាព​ដែល​មាន​លក្ខណៈ​ទុក្ខ​ព្រួយ រូបភាព​ងងឹត និង​មិនសូវ​មាន​ពណ៌​ច្រើន ។ កម្មវិធី​របស់​កុំព្យូទ័រ​អាច​កំណត់សម្គាល់​អ្នកមាន​ជំងឺ​បាក់ទឹកចិត្ត​បាន​យ៉ាង​ត្រឹមត្រូវ​រហូត​ដល់​៧០​ភាគរយ​ឯណោះ និង​ខុស​តែ​២៤​ភាគរយ​ទេ ។

ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Harvard និង Vermont ព្រមទាំង​ផ្តល់​ជំនួយ​ដោយ National Science Foundation and the Sackler Scholars Programme in Psychobiology ។ វា​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន EPJ Data Science ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​អ្នកចេះ​តែ​មាន​អារម្មណ៍​អស់សង្ឃឹម​ជាប់​រហូត​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​ចុង​ក្រោយ ហើយ​មិន​អាច​រីករាយ​នឹង​អ្វី​ដែល​ធ្លាប់តែ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត នោះ​អ្នក​ប្រហែលជា​មាន​ជំងឺ​បាក់ទឹកចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ