ខេត្តរតនគីរីៈ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តសាំងយ៉ុងបុកចំពីក្រោយពេញទំហឹង ខណៈដែលកំពុងជិះម៉ូតូស្របទឹសគ្នា ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៧និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ រ៉ាម បូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បើកបរម៉ូតូកែច្នៃ (គ្មានផ្លាកលេខ) ជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តសាំងយ៉ុងពណ៌ស (គ្មានផ្លាកលេខ) បើកបរស្របទឹសមកពីក្រោយក៏ជ្រុលមកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ហើយរថយន្តបានបន្ថែមល្បឿនព្យាយាមបើករត់គេចមកដល់ស្នាក់ការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះរត់គចខ្លួនបាត់ភ្លាមៗដែរ រួចកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានយករថយន្តទៅរក្សារទុកនៅបរិវេណអធិការដ្ឋាន ។ សាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណីឯមូតូជនរងគ្រោះរក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយតាមក្រោយ ៕
ចែករំលែកព័តមាននេះ