ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មាន​ច្រើន​មែន ល្បែង​បែប​នេះ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ក្នុង​ទីតាំង​លួច​បើក​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី ។ ក្រោយ​ពី​បាន​បើក​ការ​ស្រាវជ្រាវ​ក៏​ឈាន​ដល់​ការ​កំណត់ ពេល​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ក្នុង​ទីតាំង​លួច​បើក​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី ។ ក្រោយ​ពី​បាន​បើក​ការ​ស្រាវជ្រាវ​ក៏​ឈាន​ដល់​ការ​កំណត់ ពេល​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បាន​បើក​រង្វង់​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង ក្រសោប​ចំពោះ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​ក្នុង​ទីតាំង​លប​លួច បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ប្រភេទ​ហ្គេ​ម​បាញ់​ត្រី ដែល​ក្រសោប​ក្នុង​ពេល​តែ​មួយ​ចំនួន​០២​ទីតាំង​ផ្សេង​ៗ​គ្នា ស្ថិត​នៅ​ចំណុច​សំណង់​មិន​រៀបរយ ជួរ​មាត់ទន្លេ ។

ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​១ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ តំបន់​សំណង់​មិន​រៀបរយ​ខាងលើ កន្លង​មក​ត្រូវ​បាន​អធិការដ្ឋាន​ស្រាវជ្រាវ​ឃើញ នឹង​បើក​ការ​បង្ក្រាប​ជា​បន្តបន្ទាប់ តែ​សមាសភាព​ទាំងនេះ នៅ​តែ​បន្ត​ភាព​អសកម្ម​លប​លួ​ប​បើក​ដោយ​បញ្ចៀស​ពេល​ថ្ងៃ មក​លួច​បើក​លេង​ពេល​យប់​វិញ ។ ក្នុង​នោះ​ជា​វិធានការ​ជំនាញ​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ នៅ​តែ​បន្ត​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ ករណី​ដែល​មាន​សកម្មភាព​បើក​ការ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្តង ។

ជា​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន​ទី ១- ឈ្មោះ សៅ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ជួញដូរ​) ។ ទី​២- ឈ្មោះ អេ​ង ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​ប្រើប្រាស់​) ។ ទី​៣- ឈ្មោះ ចាន់ ទីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ប្រើប្រាស់​) ។ វត្ថុ​តាង​ដកហូត​រួម​មាន​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០១​កញ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង ។

នៅ​ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ។

បន្ទាប់​បន្ត​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិបាល​រាជធានី និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុ​សិ៍​បន្ត​ធ្វើការ​ស្រាវជ្រាវ ដើម្បី​បង្ក្រាប​ជា​ប្រចាំ ៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ