ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សស្រី​សន្លប់ ផ្អើលបណ្តាលមកពី​ខ្សែភ្លើង​ឆក់​ ប៉ុន្តែ​មេការ​សំណង់ស្រែក​​បដិសេធ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សេច​ក្តីរាយការណ៍បឋមឱ្យដឹងថា ​សិស្សសាលា​ម្នាក់​បាន​ដួល​សន្លប់ ​ខណៈ​លោត​លេង​​នៅ​ចំណុច​ខ្សែភ្លើង​​ដែល​រាយ​ប៉ាយ​​លើ​ដី​ ហើយ​ក៏​បង្ក​ភ្ញាក់ផ្អើល​​និង​​អះអាង​​ថា​ ជា​ការ​ឆក់​ចរន្ត​ភ្លើង ប៉ុន្តែ​ត្រូវ​មេការ​សំណង់​​បដិសេធ​ថា ​ជា​រឿង​មិន​ពិត​ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សេច​ក្តីរាយការណ៍បឋមឱ្យដឹងថា ​សិស្សសាលា​ម្នាក់​បាន​ដួល​សន្លប់ ​ខណៈ​លោត​លេង​​នៅ​ចំណុច​ខ្សែភ្លើង​​ដែល​រាយ​ប៉ាយ​​លើ​ដី​ ហើយ​ក៏​បង្ក​ភ្ញាក់ផ្អើល​​និង​​អះអាង​​ថា​ ជា​ការ​ឆក់​ចរន្ត​ភ្លើង ប៉ុន្តែ​ត្រូវ​មេការ​សំណង់​​បដិសេធ​ថា ​ជា​រឿង​មិន​ពិត​ ។

ហេតុការណ៍នេះបង្ក​ការ​ភ្ញាក់ផ្អើល នា​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ស្ថិត​​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ព្រហ្ម​និមិត្ត​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​2​ សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ​សិស្ស​រង​គ្រោះ​​ឈ្មោះ​វ៉ា​ន់​ ទេពី​ អាយុ​១២​​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​4(​ក​)​ នៃ​សាលា​ចំណុច​កើរ​ហេតុ​ ។ ​ប្រភព​ថា​ ដំបូង​​មាន​កូន​សិស្ស​៤នាក់ ​បាន​ទៅ​លេង​ចំណុច​​កើតហេតុ​ ។ បន្ទាប់​មក​​ក៏​ឃើញ​សិស្ស​ម្នាក់បាន​ដួល​សន្លប់​ ទើប​បង្ក​​ភ្ញាក់ផ្អើល​តែម្តង ខណៈ​សិស្ស​ផ្សេង​ៗ​​រត់គេច​ចេញពី​ច​ណុ​ច​កើតហេតុ​អស់ ។ ​ករណីនេះ ​នាំ​គ្នា​ដាក់​កា​សង្ស័យ​ថា ​ជា​ការ​ឆក់​ចរន្ត​អគ្គិសនី ព្រោះ​នៅ​ចំណុច​កើតហេតុ​ មាន​ខ្សែភ្លើង​រាយ​ប៉ាយ​លើ​ដី​ ។ ​ក្រោយ​កើតហេតុ​ ទើប​ក្រុម​ជាងសំណង់​លើក​ខ្សែភ្លើង​នៅ​ទីនោះ ​ដាក់​ឲ្យ​ផុត​ពី​ដី​វិញ ​។​ សិស្ស​រង​គ្រោះ​ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​នៅ​ក្នុង​គ្លីនិក​ ​ក្បែរ​នោះ​ភ្លាម​ៗ​ និង​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ​ ។​

ជុំវិញ​ករណី​នេះ​ ​ឈ្មោះ​ឈ​ន ខ្លី​ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ ជា​មេការ​ម៉ៅ​ការ​សំណង់​ សាងសង់​អគារ​សាលា​នៅ​ចំណុច​កើតហេតុ​បាន​បដិសេធ​ថា ​មិនមែន​ជា​ការ​ឆក់​ចរន្ត​ទេ​ហើយ​អះអាង​ថា ​ក្រោយ​ហេតុ​ការ​ណ៍​កើត​ឡើង​​ លោក​បាន​ត្រួតពិនិត្យ​ខ្សែភ្លើង​ចំណុច​នោះ​និង​យកដៃ​ច្បូត​គ្មាន​កន្លែង​ឆក់​ឡើយ ​។​ លោក​បន្ត​ថា​ សិស្ស​រង​គ្រោះ​ អាច​មក​ពី​លោត​លេង​ដួល​សន្លប់​ដោយ​ខ្លួនឯង ​។​ ចំពោះ​ខ្សែភ្លើង​ដែល​មុន​កើតហេតុ​ គេ​ឃើញ​រាយ​​ប៉ាយ​និង​ដី​នោះ​មេការ​រូប​នេះ​ថា​ ពី​មុន​បាន​លើកដាក់​តាម​បង្គោល​ខ្ពស់​ផុត​ពី​ដៃ​ដែរ​ តែ​សិស្ស​ៗ​ចេះ​តែ​ទៅ​អង្រួន​បង្គោល​លេង​ ក៏​ដួល​បង្គោល​អស់​ទើប​ខ្សែភ្លើង​ធ្លាក់​ដល់​ដី​ ។​

នៅ​ពេល​សាកសួរ​ចង់​ដឹង​ការ​ពិត​ គ្រូពេទ្យ​ម្នាក់​នៅ​គ្លីនិក​​ដែល​សិស្ស​រង​គ្រោះ ពុង​សំរាក​ព្យាបាល​ប្រាប់​ថា​អាកា​រៈ​ជន​រង​គ្រោះ​ខ្វះ​ជាតិ​ស្ករ​ និង​ខ្សោយ​ខ្លាំង​ ប៉ុន្តែ​លោក​មិន​ហ៊ាន​អះអាង​ថា​ ជា​ករណី​អ្វី​នោះ​ទេ​ ព្រោះ​មិន​បាន​ស្ថិត​នៅ​កន្លែង​កើតហេតុ​ ។

អត្ថបទសរសេរ ដោយ