ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ខ្ទេច​ហើយ មើល​ចុះបើ​ម្ល៉ឹង​នោះ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មួយ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បា​ធា​យ ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ រំលង​អា​ធ្រា​ត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧…

ខេត្តកំពង់ចាម ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មួយ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បា​ធា​យ ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ រំលង​អា​ធ្រា​ត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​យី​ឌុ​ប​១​គ្រឿង​ដឹក​ទំនិញ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្តក្រុង​ស្លាប់​ភ្លាម​ៗ និង​អ្នកដំណើរ​អង្គុយ​ពី​ខាងក្រោយ​រង​របួសធ្ងន់​ស្រាល​ចំនួន​១៩
នាក់ ដែល​មាន​ខ្មែរ និង​បរទេស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ទាំង​យប់ ។

លោក​វរសេនីយ៍ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យ​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​បើកបរ​ដោយ​ឈ្មោះ កែវ សា​វុ​ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ជ្រលង
ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ដែល​បាន​ដឹក​អ្នកដំណើរ​មាន​ខ្មែរ និង​បរទេស​ចេញពី​ខេត្តសៀមរាប​ក្នុង​គោលដៅ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ស្រប​ពេល​មក​ដល់​ត្រង់​ភូមិ​បែក​ពាង ខាងលើ​ដែល​ជា​កន្លែង​ងងឹត​ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​យី​ឌុ​ប ដែល​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ
3A-2983 ដឹក​ទំនិញ​ដែល​បាន​បើក​ពី​ជើង​មក​ត្បូង និង​បម្រុង​បត់​ត្រឡប់​ក្រោយ​នោះ ។

លោក​អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​បន្ត​ថា សម្លេង​បុក​បាន​លាន់​ឮជា​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ
ឲ្យ​រថយន្តក្រុង​រង​ការ​ខូចខាត​ខាង​មុខ​យ៉ាងដំណំ ហើយ​បាន​ស្លាប់​អ្នកបើកបរ​ភ្លាម​ៗ និង​អ្នកដំណើរ​អង្គុយ​ពីក្រោយ​បាន​រង​របួស​ដល់​ទៅ​១៩​នាក់ ក្នុង​នោះ​ស្រី​១០​នាក់ និង​ជន​ជា​ខ្មែរ​០៤​នាក់ (​របួសធ្ងន់​០៣​នាក់​) ជនជាតិ​ថៃ​០៣​នាក់​(​របួសធ្ងន់​០១ និង​ស្រាល​០២​នាក់​) ជនជាតិ​អា​ឡឺ​ម៉​ង​០៤​នាក់​ក្នុង​នោះ​ស្រី​ម្នាក់​(​របួសស្រាល​) ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល​០២​នាក់ (​ស្ត្រី​ទាំង​ពីរ​របួសស្រាល​) ជនជាតិ​ចិន​ម្នាក់​របួសធ្ងន់ សរុប​អ្នក​របួសធ្ងន់​០៦​នាក់ ស្រាល​១៣​នាក់ ហើយ​ខូចខាត​រថយន្ត​កម្រិត​ធ្ងន់​ទាំង​០២​គ្រឿង ។

លោក​វរសេនីយ៍ត្រី សុខ សូល អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​បន្ថែម​ថា ក្រោយ​ពេល​កើតហេតុ
កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ដោយ​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ មក​ដឹក​អ្នក​រង​គ្រោះ​យក​មក
សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ បន្ទាប់​ក៏​បញ្ជូន​មក​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ជា​បន្ត
បន្ទាប់ ។ អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​វិញ បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ មុន​ពេល​ដែល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ។

រហូត​ដល់​ភ្លឺ​ច្បាស់​ទើប​ជំនាញ​ចរាចរណ៍​ស្រុក​បាន​រក​រថយន្ត​ស្ទូច អូស​យក​រថយន្ត​ទាំង​២​គ្រឿង មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ