ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ប្ដី​ចាក់​សាំង​ដុត​ប្រពន្ធ និង​កូន​កំពុង​ដេក​ក្នុង​មុង​តែ​ម្ដង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ។…

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ។ បើ​តាម​សម្ថ​កិច្ច​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ចាក់​សាំង​ដុត​ប្រពន្ធ និង​កូន​មានឈ្មោះ ថុ​ល ចាន់ អាយុ​៤៧​ឆ្នាំ ។ ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ត​.​ច​.​ន អាយុ​៣៧​ឆ្នាំ និង​កូន​ឈ្មោះ វ​.​ស​.​ជ ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌មាន​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​នេះ តែងតែមាន​ទំនាស់​គ្នា​ជា​ប្រចាំ​ដោយសារ​តែ​ប្តី​នេះ​ចូល​ចិត្ត​ផឹកស្រា​ស្រវឹង​ខួប ហើយ​ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​ឮ​ឈ្លោះប្រកែក​គ្នា​មួយសន្ទុះ ក្រោយមក​ក៏​ស្រាប់តែ​សំឡេង​ស្រែក​ឲ្យ​ជួយ ប្រជាពលរដ្ឋ​ក៏​បានរ​ត់ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ឃើញ​មាន​ភ្លើង​ឆេះ​មុង​ក៏​នាំ​គ្នា​ទាញ​មុង​ចេញ ឃើញ​ម្តាយ និង​កូន ត្រូវ​ភ្លើង​ឆេះ​រលាក់​ពេញ​ជើង និង​ខ្លួន​ទាំង​ពី​នាក់ ។ ប៉ុន្តែ​ហេតុ​ការ​នេះ​មិន​បណ្ដា​ឲ្យ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ ដោយសា​តែ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួយ​ទាន់​ហេតុការណ៍ ។

ប៉ុន្តែ​ដោយ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ និង​កូន មាន​សភាព​ធ្ងន់ធ្ងរ​ទើប បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្ដាយ និង​កូន​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ដើម្បី​ធ្វើការ​សង្គ្រោះ ។ ឬ​ឯ​ជនសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​អធិកា​ដ្ឋា​ន​នគ​បាល​ស្រុក​ច​ន្ទ្រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ