ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ក្រោយ​ឆ្នាំ​១៩៧៩ មកកម្ពុជា​បាន​ចាប់ផ្តើម​អភិវឌ្ឍ​ន៍បន្តិច​ម្តង​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា​ពង់​ឃាវ​សែ ប្រធាន​ប្រតិភូ​សមាគម​ខ្មែរ -​ចិន បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អំពី​រចនាសម្ព័ន្ធ​របស់​សមាគម​ខ្មែរ​- ចិន​នៅ​កម្ពុជា ក្នុង​នោះ​មាន​គណ​អចិន្ត្រៃយ៍​១៨ រូប​និង​មាន​សមាជិក​៥០​រូប…

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា​ពង់​ឃាវ​សែ ប្រធាន​ប្រតិភូ​សមាគម​ខ្មែរ -​ចិន បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អំពី​រចនាសម្ព័ន្ធ​របស់​សមាគម​ខ្មែរ​- ចិន​នៅ​កម្ពុជា ក្នុង​នោះ​មាន​គណ​អចិន្ត្រៃយ៍​១៨ រូប​និង​មាន​សមាជិក​៥០​រូប ដែល​មាន​ទិស​ដៅ​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ទាំង​វិស័យសេដ្ឋកិច្ច​និង​សង្គមកិច្ច និង​ការងារ​ផ្សេង​ៗ​ទៀត ។ ពិសេស​ចូលរួម​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ។

លោក​ឧកញ៉ា​ប្រធាន​ក៏​បាន​ជម្រាប​ជូន​អំពី​ប្រវត្តិ​ជនជាតិ​ចិន កាល​នៅ​អំឡុង​១៩២០ ដល់​១៩៤០​រហូត​មក​ដល់​ពេល​នេះ​បាន​ក្លាយជា​សមាជិកសមាគម​ខ្មែរ​- ចិន ។

ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ ដល់​លោក​ឧកញ៉ា ដែល​បាន​រាយការណ៍​អំពី​រចនាសម្ព័ន្ធ​ចាត់តាំង និង​ទិស​ដៅ​របស់​សមាគម ។

សម្តេច​ក៏​បាន​ជម្រាប​ជូន​សមាគម​ផង​ដែរ អំពី​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់ ហើយ​ពិភពលោក ។ សម្តេច​មាន​ប្រសាសន៍​បន្ថែម​ថា ក្រោយ​ឆ្នាំ​១៩៧៩ មក កម្ពុជា​បាន​ចាប់ផ្តើម​អភិវឌ្ឍន៍​បន្តិច​ម្តង ៗ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​មាន​បងប្អូន​ជនជាតិ​ចិន​ជា​ច្រើន មានបាន​មុខរបរ​ទទួលទាន​នៅ​កម្ពុជា ដូច្នេះ​យើង​គប្បី​ត្រូវ​ចូលរួម​ថែរក្សា​នូវ​អ្វី​ដែល​បាន​កើតឡើង​ដល់​សព្វ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ