ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សកែម ឡី ​ចូលរួម​បោះ​ឆ្នោត​២០១៨​ខាង​មុខ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កែម រិ​ទ្ធិ​សិត ជា​ប្អូនប្រុស​របស់​លោក កែម ឡី កាលពី​ថ្ង​ទី​២៤ ខែកុម្ភៈ​២០១៨​នេះ បាន​ចេញ​ប្រកាស​ថា…

រាជធានី​ភ្នំពេញ ៖ លោក​កែម រិ​ទ្ធិ​សិត ជា​ប្អូនប្រុស​របស់​លោក កែម ឡី កាលពី​ថ្ង​ទី​២៤ ខែកុម្ភៈ​២០១៨​នេះ បាន​ចេញ​ប្រកាស​ថា លោក​នឹង​បង្កើត​គណបក្ស​ឈ្មោះ គណបក្ស​កែម ឡី ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុន​នេះ ។

យោង​តាម​លិខិត​ចំហ​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​ឲ្យ​ដឹង​ថា គណបក្ស​កែម ឡី បង្កើត​ឡើង​ក្នុង​គោលបំណង​យក​ទស្សន​របស់​លោក​កែម ឡី ទៅ​បន្ត​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ដើម្បី​ទប់ស្កាត់​ជន​ជ្រុលនិយម​មួយ​ចំនួន​តែងតែ​យកឈ្មោះ លោក កែម ឡី ធ្វើ​ជា​ឧបករណ៍​ចំនេញ​ផ្នែក​នយោបាយ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួក​គេ​រាល់ថ្ងៃ ។

សូម​បញ្ជាក់​ថា លោក កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ​ត្រូវ​ខ្មាញ់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០១៦ ។ ឃាតករ​ឈ្មោះ អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវ​បាន​ចាប់ខ្លួន និង​ផ​ន្ទា​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ លោក កែម ឡី ។ លោក​ជួប សម្លាប់ ត្រូវ​បាន​ចោទ​ពី​បទ « ឃាតកម្ម​គិត​ទុកជា​មុន និង​ការ​កាន់កាប់​អាវុធ​ខុសច្បាប់ » ។

ថ្មី​នេះ​ផង​ដែរ​ភរិយា​លោក កែម ឡី គឺ​នាង ប៊ូ រចនា និង​កូន​៥​នាក់ បាន​មក​ដល់​ប្រទេស​អូស្ត្រាលី ដើម្បី​រស់នៅ​ផង​ដែរ ៕

កែសម្រួលដោយ