ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់ មាន​អង្គ​បោះ​ឆ្នោត​ជាង៤៥០នាក់ ​នៅ​មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី ១

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​អ្នកតំណាង​រាស្ត្រ​ដែល​បាន​ចុះ​ឈ្មោះ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ភ្នំពេញ​ចំនួន​៤៥២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ទៅ​កាន់​មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី​១ នៅ​ក្នុង​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​វត្ត​ភ្នំ…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​អ្នកតំណាង​រាស្ត្រ​ដែល​បាន​ចុះ​ឈ្មោះ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ភ្នំពេញ​ចំនួន​៤៥២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ទៅ​កាន់​មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី​១ នៅ​ក្នុង​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​វត្ត​ភ្នំ ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ។

នៅ​ក្នុង​មណ្ឌល​នេះ​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​ពីរ គឺ​ការិយាល័យ​លេខ​១០០១ និង​ការិយាល័យ​លេខ​១០០២ ។ អង្គ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មក​ពី​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ និង​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ដែល​ស្ថិត​ក្នុង​តំណែង ឬ​តួនាទី ។ គេ​មានការ​កត់​សម្គាល់ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន មក​ពី​គណបក្សកាន់អំណាច (CPP) ។ បើ​ទោះបីជា​មាន​គណបក្ស​ចូលរួម​ការ​ប្រកួត​ការ​បោះ​ឆ្នោត​នេះ​មាន​ចំនួន​៤​បក្ស​ក៏​ដោយ ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា គណ​ហ្វុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។ មណ្ឌលបោះឆ្នោត​នៅ​តាម​ភូមិភាគ​ចំនួន​៨ នៅ​ទូ​ទាំង​រាជធានី​ខេត្ត ។

អាសនៈ​មាន​ចំនួន​៥៨ ក្នុង​ចំណោម​៦២ អាសនៈ ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​អង្គ​បោះ​ឆ្នោត​ជាង​១​ម៉ឺន​នាក់ រួម​មាន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​តំណាងរាស្ត្រ​ក្នុង​តួនាទី ។ អាសនៈ​ចំនួន​(២​រូប​) ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​អាសនៈ​(២​រូប​)​ទៀត ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ ។

គជ​ប និង​ធ្វើការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​នេះ នៅ​វេលា​ម៉ោង​៣​រសៀល បន្ទាប់​ពី​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​បាន​បិទ និង​បញ្ជូន​លទ្ធផល​បណ្តោះអាសន្ន​មក​កាន់​ទីស្តីការ​គជ​ប ៕

កែសម្រួលដោយ