ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​អណ្ដូងទឹក ត្រូវ​ខ្សែ​ម៉ូ​ទ័​រ​ភ្លើង​ឆក់​ស្លា.ប់

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ខណៈ​កំពុង​ជួយ​ជួសជុល​អណ្តូងទឹក​ឲ្យ​អ្នក​ជិតខាង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​បាន​ពិនិត្យ​មើល​ខ្សែភ្លើង​តម​ក​ម៉ូ​ទ័​រ​បូមទឹក បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ កាលពីរ​វេលា​ម៉ោង​១១​និង​០៧​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ខណៈ​កំពុង​ជួយ​ជួសជុល​អណ្តូងទឹក​ឲ្យ​អ្នក​ជិតខាង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​បាន​ពិនិត្យ​មើល​ខ្សែភ្លើង​តម​ក​ម៉ូ​ទ័​រ​បូមទឹក បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ កាលពីរ​វេលា​ម៉ោង​១១​និង​០៧​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​មេ​ភូមិ​កណ្តាល បើកឡាន​បុក​ប្រពន្ធ​ស្លាប់ អ្នក​ភូមិ​កំពុង​ទៅ​ចូលរួម​ពិធី​បុណ្យសព​ប្រពន្ធ​លោក​មេ​ភូមិ ស្រាប់តែ​វេលា​ម៉ោង​០៥​ល្ងាច មាន​មនុស្ស​ឆក់​ខ្សែភ្លើង​ស្លាប់​ទៀត ក្នុង​ថ្ងៃ​តែ​មួយ ទើប​មានការ​ភ្ញាក់ផ្អើល ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្សែ​ត្រ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​បុរស់​ម្នាក់​ឈ្មោះ ឆោម ស៊ី​ថា (​ហៅ​ភោះ​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៌ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ជួយ​ជួសជុល​អណ្តូង​បូមទឹក​នៅផ្ទះ​របស់​ឈ្មោះ ម៉ា​ន ធិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅផ្ទះ​ភូមិ​របង​ជាប់​គ្នា​មូលហេតុ​អណ្តូង​ខូច​បូម​មិន​ចេញ​ទឹក ម្ចាស់​អណ្តូង​ក៏​បាន​ពឹង​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួយ​ជួសជុល​អណ្តូង​ឲ្យ ។ ហើយ​ការ​ជួសជុល​គឺ​ជួសជុល​ចាប់ពី​ម៉ោង​០២​និង​០០​នាទី​រសៀល រហូត​ដល់​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច មិន​ទាន់​រួចរាល់​នៅឡើយ ខណៈ​កំពុង​ជួសជុល​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ខ្សែភ្លើង​ឆក់​តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ ម្ចាស់​អណ្ដូង​បាន​ស្ទុះ​ទៅ​បិត​បា​រ៉ែត​ប្រព័ន្ធ​ភ្លើង ហើយ​បាន​ជួយ​សង្គ្រោះ ប៉ុន្តែ​យឺត​ពេល​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ។

បច្ចុប្បន្ន សព​តម្កល់​នៅផ្ទះ​ជន​រង​គ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ការណ៍​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃ​តែ​មួយ មាន​មនុស្ស​ស្លាប់​ដល់​ទៅ​២​នាក់ ក្នុងភូមិ​តែ​មួយ នៅ​ជិត​គ្នា ពិតជា​រន្ធត់​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ