ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​ជំនុំជម្រះ​បុរស​១១​នាក់ ​សំណុំរឿង​កុបកម្ម​ទីលាន​ប្រជាធិបតេយ្យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​បណ្តឹងឧទ្ធរណ៍​របស់​លោក មា​ជ សុវណ្ណ​រ៉ា អតីតមន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បក្ស និង​សកម្មជន​១០​នាក់ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ លោក ប្លង់…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​បណ្តឹងឧទ្ធរណ៍​របស់​លោក មា​ជ សុវណ្ណ​រ៉ា អតីតមន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បក្ស និង​សកម្មជន​១០​នាក់ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ លោក ប្លង់ សំណាង តំណាង​មហាអយ្យការ លោក អ៊ឹម ផា​ន និង​លោក ង៉ែត សា​រ៉ាត់ សំណុំ​អង្គសេចក្តី​បទ​ដឹកនាំ​កុបកម្ម និង​ចូល​ចូលរួម​កុបកម្ម ក្នុង​ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ។

ជនជាប់ចោទ​ចំនួន​២​នាក់ ចំណោម​១១​នាក់ ត្រូវ​បាន​តុលាការ​សាកសួរ ចំពោះ​មុខ​ក្រុម​ចៅក្រម​លើ​បណ្តឹងឧទ្ធរណ៍​របស់​ខ្លួន ដែល​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ ។ ការ​ជំនុំជម្រះ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី ។ សាលាឧទ្ធរណ៍​បាន​សាកសួរ​ដេញដោល​ជនជាប់ចោទ​ពីរ​នាក់​ប៉ុណ្ណោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។

ដោយសារ​តែ​អស់ម៉ោង​រដ្ឋបាល​តុលាការ​បាន​បញ្ជូន​ជនជាប់ចោទ​ទាំង​១១​នាក់ ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ។ តុលាការ​មិន​ទាន់​បាន​កំណត់​ពី​ពេលវេលា​នៃ​ការ​កំណត់​សវនាការ​ឡើង​វិញ​នៅ​ពេល​ណា​នៅឡើយ​ទេ ។ ជនជាប់ចោទ​១១​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៤ នៅ​ស្ពាន​នាគ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ បន្ទាប់​ពី​មានការ​អះអាង​ថា អំពើ​ហិង្សា​បាន​កើតឡើង​រវាង​សន្តិសុខ​យាម​ទីលាន និង​ក្រុម​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ។ ជន​រង​គ្រោះជា​ច្រើន​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រង​បួស និង​ជាដើម​បណ្តឹង​ក្នុង​សំណុំរឿង​នេះ ។

ក្នុង​សំណុំរឿង​នេះ​ជនជាប់ចោទ​ចំនួន​៤​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម និង​ជនជាប់ចោទ​៧​នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ៧​ឆ្នាំ ពី​បទ​ចូលរួម​កុបកម្ម​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ សាលាឧទ្ធរណ៍ នៅ​ថ្ងៃនេះ បាន​សម្រេច​លើក​ពេល​សវនាការ កាត់ទោស​លោក មា​ជ សុ​វ​ណ្ណា​រ៉ា រួម​ទាំង​សកម្មជន​គណបក្សប្រឆាំង​១០​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​សំណុំរឿង ហិង្សា​នៅ​លើ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៤ ។

គួរ​បញ្ជាក់​ថា សវនាការ​នេះ​បាន​ធ្វើ​ម្តង​រួច​មក​ហើយ និង​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃក្រោយ ដោយ​មិន​កំណត់ បន្ទាប់​ពី​អនុរក្ស​ពន្ធនាគារ បាន​បញ្ជូន​ជនជាប់ចោទ ទៅ​ដល់​សាលាឧទ្ធរណ៍ នៅ​វេលា​ម៉ោង​៨​និង​០០​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នា​២០១៧ ។ បើ​តាម​ការ​បញ្ជាក់​របស់ មន្ត្រី​តុលាការ នៅ​ពេល​នោះ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​ចំពោះ​សំណុំរឿង​នេះ ដោយសារ​តែ​ដើមបណ្តឹង​មិន​ចូលខ្លួន ។
សូម​រំលឹក​ថា អតីតមន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​បក្ស គឺ លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ «​ដឹកនាំ​កុបកម្ម និង​អំពើ​ចូលរួម​ចលនា​កុបកម្ម​» ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន CNRP​ទាំង​១០​នាក់ រួម​មានឈ្មោះ អឿ ណា​រិ​ន​, ឃិ​ន រឿ​ន ហៅ​ឃិ​ន ចំរើន​, នាង សុ​ឃុន , សាន គឹ​ម​ហេង​, ស៊ុ ពុ​ទ្ធី , កែ ឃី​ម ហៅ វិ​ន ឌី​, ទេព ណា​រិ​ន​, អាន បឋម ហៅ សុខុម​, សាន សីហៈ និង អ៊ុ​ក ពេជ្រ​សំណាង កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ ដល់​២០​ឆ្នាំ ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៤ ៕

កែសម្រួលដោយ