ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកញៀនកោសជប់ចំណាំផង យីហោ ហេងហេង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់ ម្នាក់​ជា​អ្នក​ម៉ាស្សា និង​ម្នាក់​ទៀត​ជា​មេការ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ ក្រោយ​ភ្ញៀវ​ដែល​ចូល​ទៅ​ម៉ាស្សា…

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់ ម្នាក់​ជា​អ្នក​ម៉ាស្សា និង​ម្នាក់​ទៀត​ជា​មេការ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ ក្រោយ​ភ្ញៀវ​ដែល​ចូល​ទៅ​ម៉ាស្សា បាន​បាត់​លុយ​សុទ្ធ​ចំនួន​២.៣០០​ដុល្លារ ដោយ​ប្រែ​មក​ជា​លុយ ដុល្លារ​សែន​ទៅ​វិញ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​យីហោ ” ហេង​ហេង ” ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ​។ បុរស​ជា​ជន​រង​គ្រោះ មិន​ត្រូវ​មិន​បាន​បញ្ចេញ អត្តសញ្ញាណ​ឡើយ ដែល​មាន​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​។ ដោយឡែក​ស្ត្រី​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន មក​សួរនាំ​មានឈ្មោះ ទី​១. ភិន នី អាយុ​៣៥​ឆ្នាំ ជា​អ្នក​ម៉ាស្សា​ឲ្យ​ជន​រង​គ្រោះ និង​ទី​២.​ឈ្មោះ ដៅ វន ជា​មេការ​មើល​ការ​ខុស​ត្រូវ​នៅ​ទីតាំង​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ខាងលើ​ដោយសារ​តែ​ខ្លួន​អស់កម្លាំង​ពេក ខ្លួន​ក៏​ចូល​ទៅ​ទីតាំង​ខាងលើ​ដើម្បី​កោស​ជប់ និង​ម៉ាស្សា​បន្តិច​ក្រែង​ធូរ​ខ្លួន ដោយ​ក្នុង​តម្លៃ​តែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយពេល​នោះ​ខ្លួន​មាន​លុយ ដុល្លារ​សុទ្ធ​ចំនួន​២.៥០០​ដុល្លារ ក្នុង​កាបូប ដោយពេល​ម៉ាស្សា គឺ​បាន​ព្យួរ​ខោ​ទៅ​លើ​ជញ្ជាំង​។ ក្រោយ​ម៉ាស្សា​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​រួច​មក លោក​ក៏​បាន​ចាក​ចេញពី​ទីតាំង​ខាងលើ លុះ​ជិះ​ម៉ូតូ​ចេញ​មិន​បាន​គីឡូ​ដី​ផង លោក​បាន​ឈប់​ម៉ូតូ ដើម្បី​មើល​លុយ​ក្នុង​កាបូប ស្រាប់តែ​នៅ​សល់​តែ​៣០០​ដុល្លារ​ប៉ុណ្ណោះ​ដែល​ជា​លុយ​ពិតប្រាកដ ដោយឡែក​២.៣០០​ដុល្លារ​ទៀត សុទ្ធតែ​ជា​លុយ​ដុល្លារ​សម្រាប់​សែន​។ បន្ទាប់​ពី​ដឹង​ថា​ខ្លួន​ត្រូវ​គេ​បន្លំ​យក​លុយ បុរស​ជា​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​កាន់​ទីតាំង​ម៉ាស្សា​ខាងលើ​វិញ រួច​ស្រែក​ខ្លាំង​ៗ​ទាំង​អារម្មណ៍​ខឹងសម្បា ទៅ​កាន់​នារី​ម៉ាស្សា​ដែល​ម៉ាស្សា​ឲ្យ​ខ្លួន ដោយ​ឲ្យ​នាង​ត្រូវ​យក​លុយ​ដែល​បាន​បន្លំ យក​មក​សង​ខ្លួន​វិញ បើ​ពុំ​ដូច្នោះ​ខ្លួន​នឹង​ប្តឹង​សមត្ថ​កិ​ច្វ​ឲ្យ​ឃាត់ខ្លួន​។ ភ្លាម​ៗ​នោះ ភាគី​ខាង​ស្ត្រី​ម៉ាស្សា បាន​បដិសេធ​ដាច់អហង្ការ​ថា ខ្លួន​មិន​បាន​បន្លំ​យក​លុយ​អ្នក​ណា​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​រង​គ្រោះ សម្រេចចិត្ត​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ខាងលើ​ភ្លាម​ៗ​ផង​ដែរ​។

ស្រប​ពេល​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ទៅ​ដល់ ស្ត្រី​ម៉ាស្សា រួម​ជាមួយ​មេការ បាន​សម្រេច​សុំ​សង សំណង​ទៅ​កាន់​បុរស​រង​គ្រោះ​ចំនួន​១.០០០​ដុល្លារ តែ​ត្រូវ​បុរស​រង​គ្រោះ​បដិសេធ​មិន​ទទួល ប្រសិនបើ​មិន​គ្រប់​ចំនួន​។ក្រោយ​ពួក​សម្រេចចិត្ត​សង​សំណង​ទៅ​ជន​រង​គ្រោះ ១.០០០​ដុល្លារ​រួច​មក សមត្ថកិច្ច​អាវុធហត្ថ​ក៏​មានការ​សង្ស័យ ទើប​សម្រេច​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់ បញ្ជូន​ទៅ​កាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ត​តែ​ម្តង​ទៅ​។ មន្ត្រី​អាវុធហត្ថ ឲ្យ​ដឹង​ថា ក្រោយ​ការ​សាក​សួរនាំ​អស់​ជិត​២០​នាទី ស្ត្រី​ម៉ាស្សា និង​មេការ បាន​សម្រេចចិត្ត​សង​សំណង ទៅ​ខាង​បុរស​រង​គ្រោះ​សរុប​ទាំងអស់​ចំនួន ២.០០០​ដុល្លារ ហើយ​បុរស​រង​គ្រោះ​ក៏​សម្រេចចិត្ត​ទទួលយក ដោយ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​អ្វី​ទៀត​ឡើយ ដោយ​ក្នុង​នោះ បុរស​រង​គ្រោះ​ត្រូវ​ខាត​ប្រាក់​ចំនួន​៣០០​ដុល្លារ​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​សង​នោះ ស្ត្រី​ទាំង​២​នាក់ នៅ​តែ​បដិសេធ​ថា​ពួក​គេ​មិន​បាន​លួច​ឡើយ​។

ក្រោយ​ការ​សង​សំណង និង​មិន​មាន​ពាក្យបណ្តឹង​ជន​រង​គ្រោះ ពិសេស​ដោយ​យល់​ឃើញ​ថា ស្ត្រី​ដែល​ជា​អ្នក​ម៉ាស្សា មានកូន​តូច​ផង​នោះ សមត្ថកិច្ច​អាវុធហត្ថ​បាន​សម្រេច​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ពួក​គេ ដោយ​ឲ្យ​ពួក​គេ​ត្រូវ​បញ្ឈប់​សកម្មភាព​លួច​បន្លំ​គេ​ទៀត បើ​ទោះបីជា​អ្នក​ទាំង​២​បដិសេធ ក៏​សមត្ថកិច្ច​ដឹង​ថា​ពួក​គេ​ជា​អ្នក​យក​ទៅ​ហើយ​ដែរ ព្រោះ​បើ​ពួក​គេ​មិន​បាន​យក​ចាំបាច់​សង​សំណង ទៅ​ម្ចាស់​ដើម​គេ​ធ្វើ​អ្វី .​? ក្រោយ​ការ​អប់រំ​ណែនាំ ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​។ សូម​បញ្ជាក់ នា​ពេល​បច្ចុប្បន្ន បាតុភាព​ដូច​ករណី​ខាងលើ គឺ​កើត​មាន​ច្រើន​ណាស់ ដោយ​ករណី​ខ្លះ ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ស្ត្រី​ម៉ាស្សា​បន្លំ​លុយ​ហើយ មិន​អាចយ​កមក​វិញ​សូ​ម្បី​១​សេន និង​អ្នកខ្លះ ក៏​អាចយ​កមក​វិញ​បាន​ខ្លះ​ក្រោយ​ការ​អន្តរាគមន៍​របស់​សមត្ថកិច្ច ។ ប៉ុន្តែ​ករណី​បែប​នេះ មិន​មាន​ន័យ​ទូលំទូលាយ សំដៅ​ចំពោះ​នារី ឬ​ស្ត្រី​ម៉ាស្សា​ទូទៅ​នោះ​ទេ គឺ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ព្រោះ​បាតុភាព​អាក្រក់​នេះ​កំពុង​កើត​មាន​មិន​ដាច់​ផង​ដែរ តាម​បណ្តា​ទីតាំង​ម៉ាស្សា​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ