ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​របួស​ក្បាល​អាច​មានការទាក់ទង​មិនល្អ​ជាមួយ​ឪពុក​ម្តាយ

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail ឲ្យ​ដឹង​ថា ការ​ដែល​មាន​របួស ធម្មតា​ៗ​លើ​ក្បាល អាច​ធ្វើ​ឲ្យ​ការ​ទាក់ទង​របស់​ក្មេង​ជាមួយ​ឪពុក​ម្តាយ​ពួក​គេ​មាន​បញ្ហា ។ ការ​សិក្សា​ទៅ​លើ​ប្រជាជន​កា​ណា​ដា​មួយ​នេះ បាន​រក​ឃើញ​ថា…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Mail ឲ្យ​ដឹង​ថា ការ​ដែល​មាន​របួស ធម្មតា​ៗ​លើ​ក្បាល អាច​ធ្វើ​ឲ្យ​ការ​ទាក់ទង​របស់​ក្មេង​ជាមួយ​ឪពុក​ម្តាយ​ពួក​គេ​មាន​បញ្ហា ។ ការ​សិក្សា​ទៅ​លើ​ប្រជាជន​កា​ណា​ដា​មួយ​នេះ បាន​រក​ឃើញ​ថា ក្មេង​ដែល​ធ្លាប់​មានការ​ប៉ះទង្គិច ឬ​មាន​របួស​នៅ​ក្បាល​តិចតួច ប្រហែលជា​មានការ​ប្រែប្រួល​ប្រួល​អារម្មណ៍ និង​អាកប្បកិរិយា ។ ការ​មាន​របួស​ក្បាល​តិចតួច គឺជា​រឿង​កើត​មាន​ជា​ញឹក​ញាប់​លើ​ក្មេង តូច​ៗ ហើយ​ប្រហែលជា​ប្រឈម​នឹង​បញ្ហា​នៃ​ការ​លូតលាស់​ខួរក្បាល​ផង​ដែរ ។

ក្រុម​សិក្សា​មួយ​នេះ​បារម្ភ​ថា ឥទ្ធិពល​ផ្លូវចិត្ត​នៃ​ការ​របួស​នៅ​ក្បាល ប្រហែលជា​មិន​អាច​មើល​ស្រាល​បាន​ឡើយ ។

ការ​សិក្សា​នេះ​មាន​គោលដៅ​វាយតម្លៃ​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​លូតលាស់​ខាង​ផ្នែក​សង្គម​រស់នៅ នៃ​ការ​មាន​របួស​នៅ​ក្បាល​តិចតួច​លើ ក្មេង​ៗ​អាយុ​ក្រោម​៥​ឆ្នាំ​ចំនួន​៤៧​នាក់ ។ ពួក​គេ​បាន​ប្រៀបធៀប​ជាមួយ​ក្មេង​ដែល​មាន​របួស​នៅ​ឆ្អឹង ឬ​មិន​មាន​របួស​សោះ ។

រយៈពេល​៦​ខែ​ក្រោយ​ពី​មាន​របួស អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ទៅ​លើ​ក្មេង និង​ឪពុក​ម្តាយ​ពួក​កេ​ក្នុង​រយៈពេល​៤៥​នាទី​នៃ​ការ​លេង ឬ​សកម្មភាព ផ្សេង​ៗ​របស់​ពួក​គេ ហើយ​ក៏​បាន​ធ្វើ​អត្រា​នៃ​ការ​ទាក់ទង​ក្នុង​ចំណោម​ក្រុម​ដែល​មាន​របួស​ក្បាល​ថា ពួក​គេ​មាន​សកម្មភាព​មិនសូវ​ល្អ​ដូច​ក្រុម​ដែល​គ្មាន​របួស​ឡើយ ។ វា​ក៏​មិន​មាន​អ្វី​ខុស​គ្នា​ជាមួយ​គ្នា​នឹង​ក្រុម​ដែល​មានការ​បាក់បែក​ឆ្អឹង​ដែរ ។

ឪពុក​ម្តាយ​មិន​គួរ​ណា​បារម្ភ​ខ្លាំង​អំពី​ការ​រក​ឃើញ​មួយ​នេះ​ឡើយ ។ យ៉ាងណាមិញ ពួក​គេ​បានដឹង​ច្បាស់​អំពី​កូន​ខ្លួនឯង ហើយ​បើសិនជា​ពួក​គេ​គិត​ថា របួស​នៅ​ក្បាល​អាច​មាន​ផល​ប៉ះពាល់​រយៈពេល​យូរ ពួក​គេ​គួរតែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្រឹក្សា​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ