ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្សា​ថ្មី​រក​ឃើញ​ថា ថ្នាំ​បំប៉ន​សម្រស់​មិន​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​របស់​មូលនិធិ​អាហារ​រូប​ត្ថ​ម្ភ​អង់គ្លេស (British Nutrition Foundation) រក​ឃើញ​ថា ថ្នាំ​បំប៉ន​សម្រស់​របស់​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​នោះ​ទេ​។…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​របស់​មូលនិធិ​អាហារ​រូប​ត្ថ​ម្ភ​អង់គ្លេស (British Nutrition Foundation) រក​ឃើញ​ថា ថ្នាំ​បំប៉ន​សម្រស់​របស់​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​នោះ​ទេ​។ អ្វី​ដែល​អាច​ធ្វើ​ដូច្នេះ គឺ​មាន​តែ​របប​អាហារ​ត្រឹមត្រូវ និង​ឡេ​ការពារ​កំ​ដៅ​ថ្ងៃ​នោះ​ទេ​។

អ្នកជំនាញ​នៅ​មូលនិធិ​អាហារ​រូប​ត្ថ​ម្ភ​អង់គ្លេស ធ្វើការ​វិភាគ​ទៅ​លើ​ថ្នាំ​បំប៉ន​មួយ​ចំនួន​ដែល​មាន​ផ្ទុក​សារធាតុ វីតាមីន A, C, B2, B3, B7, ស័ង្កសី អ៊ីយ៉ូត និង​សារធាតុ​មួយ​ចំនួន​ដូច​ជា កូ​ឡា​ជេន​និង​កូ​អង់ស៊ីម Q10​។

ខណៈ​ពេល​ដែល​គេ​រក​ឃើញ​ថា វីតាមីន និង​រ៉ែ​អាច​មាន​សារ​ប្រយោជន៍​ខ្លះ​ៗ​ដល់​រូបរាង​កាយ​របស់​យើង តែ​សម្រាប់​សារធាតុ​ពិសេស​ៗ​មួយ​ចំនួន​ទៀត មិនសូវ​ជា​មាន​ប្រយោជន៍​ដល់​ស្បែក​ប៉ុន្មាន​ទេ​។

សារធាតុ​នោះ​រួម​មាន​តែ​បៃតង ឬ​ទឹក​ទទឹម ប្រេង​ត្រី កូ​ឡា​ជេន និង​កូ​អង់ស៊ីម Q10​។ ការ​សិក្សា​រក​ឃើញ​ថា សារធាតុ​ទាំងនេះ​អាច​ដើរ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការ​រលាក​។ តែ​ការ​សិក្សា​មិន​ទាន់​រក​ឃើញ ភ័ស្តុតាង​ច្បាស់លាស់​ថា វា​អាច​ជួយ​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ​មែន ដូច​គេ​ផ្សាយពាណិជ្ជកម្ម​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ