ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចឃុំខ្លួនស្ត្រីអ្នកបម្រើផ្ទះ​​លោក​ឧកញ៉ា ឌួ​ង ឆាយ ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ លោក ជួន សុរា​សី ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ បាន​​សម្រេច​ឃុំខ្លួន​ស្ត្រី​អ្នកបម្រើ​ផ្ទះ​លោក​ឧកញ៉ា ឌួ​ង…

​រាជធានីភ្នំពេញ ៖ លោក ជួន សុរា​សី ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ បាន​​សម្រេច​ឃុំខ្លួន​ស្ត្រី​អ្នកបម្រើ​ផ្ទះ​លោក​ឧកញ៉ា ឌួ​ង ឆាយ ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន តាម​ការ​ចោទ​កាន់​ពី​សំណាក់​លោកស្រី សឺ​ុ វ​ណ្ណី ព្រះ​អាជ្ញា​រងនៃ​អយ្យការ​អម​សាលា​ដំបូង ទៅ​លើ​ស្ត្រី​ជាប់ចោទ​ឈ្មោះ អ៊ុំ សុ​ផា​ន​់ណា ក្រោម​បទ​​​ហិ​ង្សា​នោះ​ហើយ ។

គួរ​បញ្ជាក់​ថា ស្ត្រី​អ្នកបម្រើ​តាម​ផ្ទះ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៨ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ក្រោម​បទ​.​ហឹ​ង្សា​.​តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ​ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា ឌួ​ង ឆាយ ។ ក្រោយ​ពេល​តំណាង​អយ្យ​ការ​ចោទប្រកាន់​ស្ត្រី​អ្នកបម្រើ​ផ្ទះ​ជា​ផ្លូវ​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ សំណុំរឿង​នេះ​ បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ ឬ​មិន​ឃុំខ្លួន តាម​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ។

ស្ត្រី​រង​នូវ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ មានឈ្មោះ អ៊ុំ សុ​ផា​ន់​ណា អាយុ​២៣​ឆ្នាំ ជា​អ្នកបម្រើ​ផ្ទះ​ឲ្យ​លោក​ឧកញ៉ា ឌួ​ង ឆាយ ដែល​ជា​កូន​អ្នក​ក្រីក្រ​មក​ពី​ស្រែ​ចំការ ។ នាង អ៊ុំ សុ​ផា​ន់​ណា ត្រូវ​បាន​លោក​ឧកញ៉ា ឌួ​ង ឆាយ ឃាត់ខ្លួន​នៅ​ពេល​ថ្ងៃ​ចូល​ឆ្នាំ​ចិន ប្រគល់​ឲ្យ​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ចាត់ការ​តាម​ផ្លូវច្បាប់ ពាក់​ពន្ធ​ថា​បាន​ប្រើ​អំពើ​ហឹ​ង្សា​វាយដំ​ទៅ​លើ​កូនប្រុស​តូច​ៗ​របស់​លោក​២​នាក់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចុង​ក្រោយ​នេះ​ថា នាង​អ្នកបម្រើ​បាន​ធ្វើ​ទារុណកម្ម​វ៉ៃ និង​ក្តិច​ប្រដាប់​ភេទ​(​ពង​ស្វេ​ស​) យ៉ាង​ព្រៃផ្សៃ​បំផុត លើ​ក្មេង​ប្រុស​លោក​បណ្តាល​ឲ្យ​ហើម​ខុស​ប្រក្រតី ។ នៅ​ក្នុង​ដំណាក់កាល​សមត្ត​កិច្ច​កំពុង​ចាត់ការ​លើ​សំណុំ​រឿង​នេះ លោក​ឧកញ៉ា ឌួ​ង ឆាយ ក៏​បាន​បង្ហោះ​គ្លី​ប​វី​ដេ​អូ​មួយ​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Duong Chay ឌួ​ង ឆាយ រៀបរាប់​សាច់​រឿង​នេះ​យ៉ាង​លំអិត​ជា​ច្រើន​នាទី​ផង​ដែរ ដែល​មាន​ខ្លឹមសារ​នោះ​ខឹង​ទៅ​លើ​ស្ត្រី​ឈ្មោះ អ៊ុំ សុ​ផា​ន់​ណា ជា​អ្នកបម្រើ​ខ្លាំង ។

ប៉ុន្តែ​ជាមួយនឹង​ការ​ខឹង​នាង​អ្នកបម្រើ លោក​ឧកញ៉ា ឌួ​ង ឆាយ ក៏​មាន​ភាព​អាណិតអាសូរ​ទៅ​ដល់​ឪពុក​ម្តាយ និង​បងប្អូន​របស់​នាង អ៊ុំ សុ​ផា​ន់​ណា ដែល​បាន​ទៅ​សំពះ​អង្វរ​ដល់​ផ្ទះ សុំ​កា​រស​ណ្តោះ​ប្រណី​ទោស​ឲ្យ​នាង ។ តែ​លោក​នៅ​មានការ​ឈឺចាប់​នៅ​ពេល​ឃើញ​កូនប្រុស​លោក​ជា​ក្មេង​មិន​ទាន់​ដឹង​អី​សោះ និង​ជា​ក្មេង​ពិការ​សុខភាព​ទៀត ហើយ​គេ​ទាំង​ពីរ​នាក់​បាន​យំ​ស្រែក​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ​យ៉ាង​ដូច្នេះ សួរ​ថា​ឪពុក​ម្តាយ​មានការ​ឈឺចាប់​ប៉ុណ្ណា ប៉ុន្តែ​ពេល​នេះ​លោក​ទុក​ពេល​ឲ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ។ នៅ​មាន​ពាក្យ​ពេ​ជ​ជា​ច្រើន​ទៀត​ដែល​លោក​ឧកញ៉ា ឌួ​ង ឆាយ បាន​រៀបរាប់​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស​លោក ហើយ​ថែម​ទាំង​បាន​បង្ហាញ​រូប​កូនប្រុស​ម្នាក់ ដែល​អះអាង​ថា នាង អ៊ុំ សុ​ផា​ន​ណា វ៉ៃ​ធ្វើបាប​នោះ​បន្លឺ​សម្លេង​ដែរ ៕

អត្ថបទសរសេរ ដោយ