ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពេជ្រ ស្រស់ ចង់បាន​របត់​នយោបាយ​(​ស​) ដើម្បី​ចៀង​វាង​ការ​បង្ហូ​រឈាម​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុ​ជវន​កម្ពុជា បាន​អះអាង​ថា កម្ពុជា ត្រូវ​តែ​មាន​របត់​នយោបាយ​«​ស​»​មួយ​ដោយ​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ច្រើន សម្រាប់​ការ​បោះ​ឆ្នោត​ម្តង​ៗ​។…

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុ​ជវន​កម្ពុជា បាន​អះអាង​ថា កម្ពុជា ត្រូវ​តែ​មាន​របត់​នយោបាយ​«​ស​»​មួយ​ដោយ​មានការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ច្រើន សម្រាប់​ការ​បោះ​ឆ្នោត​ម្តង​ៗ​។ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​ទើបតែ​ប្រឡូក​នឹង​នយោបាយ​បាយ​មួយ​រយៈ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា ជា​ការ​ពិត​ណាស់​គ្រប់​បណ្តា​ប្រទេស​នៅ​ក្នុង​ពិភពលោក​ដែល​ប្រកាន់​នូវ​របប​នយោបាយ លទ្ធិប្រជាធិបតេយ្យ គឺ​ប្រទេស​នោះ​តែងតែមាន​គណបក្ស​នយោបាយ​ពហុ​ចូលរួម​ប្រកួតប្រជែង ក៏​ប៉ុន្តែ​បើសិនជា​មេ​បក្សនយោបាយ​ទាំងនោះ​មិន​ប្រកាន់ខ្ជាប់​នូវ​របត់​នយោបាយ​(​ស​)​នោះ​ទេ ច្បាស់​ណាស់​ប្រទេស​នោះ នឹង​ក្លាយទៅជា​ទីលាន​បង្ហូរឈាម រវាង​អ្នកគាំទ្រ​នយោបាយ និង​អ្នកគាំទ្រ​នយោបាយ​ជាក់​ជា​មិន​ខាន​ឡើយ​។

លោក​ក៏​បាន​លើក​ឡើង​ថា នៅ​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណុច​នៃ​របត់​នយោបាយ​ពណ៌​ប្រផេះ ដោយហេតុ​ថា​ការ​ធ្វើ នយោបាយ​របស់​អ្នក​ជំនាន់​ចាស់​មិន​បាន​គោរព​នូវ​គោលការណ៍​របត់​នយោបាយ​(​ស​)​នោះ​ទេ គឺ​ពួក​អ្នកនយោបាយ​ជំនាន់​ចាស់​តែង​ធ្វើ​នយោបាយ​ប្រើ​ល្បិច​កល​អាក្រក់​ដាក់​គ្នា​ទៅ​វិញ​ទៅ មក​ដើម្បី​ដណ្តើម​អំណាច​គ្នា​កាន់​ដោយ​មិន​គិត​ពី​តម្រូវការ​របស់​ម្ចាស់​ឆ្នោត និង​ការ​អភិវឌ្ឍន៍​ជាតិ នោះ​ឡើយ​។ លោក​បញ្ជាក់​ថា​« ដូច្នេះ​ហើយ បានជា​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​កសិករ​ខ្មែរ មិន​មាន​ជី វ​ភាពល្អ​ប្រសើរ​ដូច​ពលរដ្ឋ​នៅ​ប្រទេស​ដទៃ​។ ក្នុង​ន័យ​នេះ ប្រទេស​កម្ពុជា​ត្រូវការ​យ៉ាង​ដាច់ ខាត​នូវ​របត់​នយោបាយ​(​ស​) ដើម្បី​ស្រោចស្រង់​ជីវភាព​របស់​ម្ចាស់​ឆ្នោត និង​អភិវឌ្ឍន៍​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​។ ហើយ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​របត់ នយោបាយ ”​ស​” បាន​នោះ គឺ​ផ្តើម​ចេញពី​អ្នក​ធ្វើ​នយោបាយ​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ និង​ជាតិ​ព្រមទាំង​មិន​យក​គណបក្ស​នយោបាយ​ណាមួយ​ធ្វើ​ជាស​ត្រូវ​របស់​ខ្លួន​ទើប​របត់​ន​យោ បាយ (​ស​) កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សុខ​សន្តិភាព​នឹង​កើត​មាន​ចំពោះ​ពលរដ្ឋ ផង​ដែរ​»​។

ជា​កត់សម្គាល់​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ខាងលើ​នេះ បន្ទាប់​ពី​រូបគេ ឃើញ នូវ​គំនិត​នយោបាយ​របស់​អ្នកនយោបាយ​ចាស់ ជា​ពិសេស​នោះ គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​បាន​ប្រើប្រាស់​ស្នៀត​នយោបាយ​ជា​ច្រើន​ដើម្បី​ប្រកួតប្រជែង​គ្នា រហូត​ពេល ខ្លះ​មានការ​លាប​ពណ៌​គ្នា ដើម្បី​អំណាច​ក៏​មាន​ដែរ​។ យ៉ាងណា​ក្តី បើ​តាម​ការ​អ្នក​តាមដាន​ស្ថានការណ៍ សង្គម​នាំ​គ្នា​លើក​ឡើង​ថា​អ្នកនយោបាយ​ម្នាក់​សុទ្ធតែ​មានគំនិត​មនោ​គម​វិជ្ជា ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ទាំង​អ្នក​កាន់​អំណាច និង​អ្នក ប្រឆាំង​។ អ្នក​កាន់​អំណាច​ចង់​រក្សា​ដំណែង ឬ​តួនាទី បាន​ប្រើប្រាស់​ស្នៀត​នយោបាយ ដើម្បី​ឲ្យ ម្ចាស់​ឆ្នោត​បន្ត​គាំទ្រ​ខ្លួន ចំណែក​អ្នកប្រឆាំង​វិញ បាន​ខិតខំ​រក​យុទ្ធសាស្ត្រ ឬ​យុទ្ធវិធី កន្លែង​ខ្វះខាត​របស់​អ្នក​កាន់​អំណាច​បង្ហាញ​ដល់​ម្ចាស់​ឆ្នោត ដើម្បី​ខ្លួន​បានការ​គាំទ្រ​មក​វិញ​។ យ៉ាងណា​ក្តី​ក្រុម​អ្នកវិភាគ​បាន​ផ្តល់​ជា​គំនិត​ថា ទោះបីជា​អ្នក​កាន់​អំណាច និង​អ្នកប្រឆាំង​បាន​ប្រើប្រាស់​យុទ្ធវិធី យ៉ាងណា​សុំ​លាប​ពណ៌​គ្នា និង​ត្រូវ​គិត​ប្រយោជន៍ និង​ប្រជាជន​ជា​ធំ ដើម្បី​អភិវឌ្ឍន៍​ប្រទេស ដោយ​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​អន្លង់​សង្គ្រាម​ឲ្យ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ