ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការសហប្រជាជាតិ-រាជរដ្ឋាភិបាលកម្ពុជា ៖ រួមគ្នាដើម្បីមុខរបរ និងការងារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធរូមមានអង្កការសង្គមស៊ីវិលបានបើកកិច្ចប្រជុំ នៃក្រុមប្រឹក្សាយោបល់…

រាជធានីភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធរូមមានអង្កការសង្គមស៊ីវិលបានបើកកិច្ចប្រជុំ នៃក្រុមប្រឹក្សាយោបល់ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពី «រួមគ្នាដើម្បីមុខរបរ និងការងារ របស់យុវជននៅកម្ពុជា» ។

ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា ខ្ញុំសូមបញ្ជាក់ថា «កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ រួមគ្នាដើម្បីមុខរបរ និងការងារ របស់យុវជននៅកម្ពុជា» នេះ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ និងបានដាក់សម្ភោធក្នុងខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ដំណាក់កាលដំបូងរយៈពេល២ឆ្នាំ ក្រោមកិច្ចសហការរួមគ្នារវាងក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំយុវជន និងកីឡា និងភ្នាក់ងារចំនួន៥ របស់អង្គការសហប្រជាជាតិ ដែលជាដៃគូដ៏សំខាន់ផ្សេងទៀត រួមមាន ៖ អង្គការ ILO, អង្គការ UNDP, អង្គការ UNICEF, អង្គការ UNESCO, និងអង្គការ UN ។

លោកបន្តថា គួររំឭកផងដែរថា កម្មវិធីរួមគ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យយុវជន និងស្រ្តីវ័យក្មេង ទទួលបានឱកាសការងារសមរម្យ ប្រកបដោយផលិតភាពខ្ពស់ ឱ្យបានកាន់តែច្រើនឡើង ហើយអ្វីដែលជាលទ្ធផលរំពឹងនោះគឺ ៖ ១). យុវជន និងស្រ្តីវ័យក្មេងនឹងទទួលបានការអប់រំក្នុង និងក្រៅប្រព័ន្ធប្រកបដោយគុណភាព និងតាមការស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ។ ២). យុវជន និងស្រ្តីវ័យក្មេងទាំងក្នុង និងក្រៅសាលាបានទទួលជំនាញអាជីវកម្ម និងសហគ្រាសគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍសហគ្រាស ប្រកបដោយនិរន្តរភាព ។ ៣). យុវជន និងស្រ្តីវ័យក្មេងបានទទួលអត្ថប្រយោជន៍ ដែលកើតចេញពីហានិភ័យ នៃការរំលោភបំពាន និងការរើសអើងនៅកន្លែងការងារ ។

លោករដ្ឋមន្ត្រីលើកឡើងថាទៀតថា កាលពីកិច្ចប្រជុំគណៈប្រឹក្សាភិបាល នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» លើកទី១ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កិច្ចប្រជុំបានអនុម័តទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) របស់ក្រុមប្រឹក្សាយោបល់ និងបានស្នើឱ្យក្រុមប្រឹក្សាយោបល់នេះ ជួបប្រជុំពិភាក្សាគ្នាជាលក្ខណបច្ចេកទេសជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកយោបល់ជូនគណៈប្រឹក្សាភិបាលពិនិត្យ និងសម្រេច ។

ដូច្នេះតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាយោបល់លើកទី១ នាថ្ងៃនេះដែរ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់អស់លោក លោកស្រីទាំងអស់ ចូលរួមពិភាក្សាឱ្យបានផុសផុល សំដៅស្វែងរកវិធីសាស្ត្រល្អៗ និងមានប្រសិទ្ធិភាព សំដៅជំរុញឱ្យកម្មវិធីខាងលើនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ ពោលគឺដើម្បីពង្រឹងយុវជន និងស្រ្តីវ័យក្មេងនៅកម្ពុជាយើង ឱ្យកាន់តែមានសមត្ថភាពពេញលេញ ក្នុងការចាប់យកឱកាសការងារដ៏សម្បូរបែប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ