ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​រយៈពេល​បី​ថ្ងៃ​សោះ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម នា​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ រីឯ​សភាព​ការ​សុវត្ថិភាព​សន្តិសុខ និយាយ​ជា​រួម រាល់​សកម្មភាព​បទល្មើស​ផ្សេង​ៗ រយៈពេល​បុណ្យ​បី​ថ្ងៃនេះ…

ខេត្តកំពត ៖ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម នា​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ រីឯ​សភាព​ការ​សុវត្ថិភាព​សន្តិសុខ និយាយ​ជា​រួម រាល់​សកម្មភាព​បទល្មើស​ផ្សេង​ៗ រយៈពេល​បុណ្យ​បី​ថ្ងៃនេះ គឺ​គ្មាន​ហេតុ​ការ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។

ដោយឡែក​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នា​ឆ្នាំ​នេះ សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត តាម​យានយន្ត​គ្រប់​ប្រភេទ​របស់​ភ្ញៀវ​ទៅ​កាន់​កន្លែង​កម្សាន្ត​ទាំង​ត្រឡប់​មក​ពី​កន្លែង​កម្សាន្ត​វិញ ឃើញ​ថា ការ​ធ្វើ​ចរាចរណ៍​ពុំ​មាន​ចរាចរណ៍​ដូច​ឆ្នាំ​មុន​ៗ​ដែរ ។ បើ​ស្ទះ​ត្រឹមតែ​១៥​នាទី​ទៅ​៣០​នាទី​ប៉ុណ្ណោះ ដោយ​មានការ​រៀបចំ​បញ្ជា​ចរាចរណ៍​របស់​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ប្រចាំការ គ្រប់​ផ្លូវបំបែក និង​គោលដៅ​សំខាន់​ៗ​នៅ​ក្នុង​ក្រុង​ក៏​ដូច​ជា​នៅ​ជាយក្រុង ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ភ្ញៀវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

កំណើន​ភ្ញៀវ បើ​តាម​តួរ​លេខ​សរុប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​បាន​សរុប​ចំនួន​ភ្ញៀវ​មក​លេង​កម្សាន្ត​តាម​តំបន់​រមណី​ដ្ឋា​ន​នានា​ក្នុង​ខេត្តកំពត និង​សរុប​យាន្ត​យន្ត​គ្រប់​ប្រភេទ​ដែល​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​រមណី​ដ្ឋា​ន​ដូច​ខាងក្រោម ភ្ញៀវ​សរុប​១២៦,៨៩៤ នាក់​កើនឡើង ៥១,៦៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ទេសចរណ៍​ក្នុងស្រុក​ចំនួន​១២៤,៣៣១​នាក់ ទេសចរ​អន្តរជាតិ​ចំនួន​២,៥៦៣​នាក់ ។

រថយន្ត​គ្រប់​ប្រភេទ​សរុប​១៥,៣២៩​គ្រឿង ម៉ូតូ​គ្រប់​ប្រភេទ​សរុប​៦,០៧២​គ្រឿង ។ ដោយឡែក​រមណី​ដ្ឋា​ន​ឋានសួគ៌​បូកគោ មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​សរុប​៤០,២៩៩​នាក់ រថយន្ត​គ្រប់​ប្រភេទ​របស់​ភ្ញៀវ​ឡើង​ទៅ​សរុប​ចំនួន​៧០៨៨ គ្រឿង ។

គួរ​រំលឹក​ថា ទន្ទឹម​នឹង​សមត្ថកិច្ច​ខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​បាន​ល្អ ជូន​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​រយៈពេល​បី​ថ្ងៃ ដោយ​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងនេះ​ក្តី​ក៏​ខេត្តកំពត​របស់​យើង នៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​រិះគន់ ទៅ​លើ​អាជ្ញាធរ​ក៏​ដូច​ជា សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​នៅ​ក្នុង​ខេត្ត នៅ​ខ្វះ​ការ​ណែនាំ​ដល់​ក្រុម​អាជីវករ​លក់ដូរ​ចំណីអាហារ​ដូច​ជា គ្រឿង​សមុទ្រ​តម្លៃ​ឡើង​តាម​អំពើ​ចិត្ត ដូច​ជា ក្តាមសេះ​១​គីឡូក្រាម តម្លៃ​ពី​៤​ម៉ឺន ទៅ​៨​ម៉ឺន​រៀល ,​មឹក​១​គីឡូក្រាម តម្លៃ​ពី​៤​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល និង​ម្ហូបអាហារ​ដែល​ជា​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត​មានការ​ឡើងថ្លៃ​ប្រហាក់ប្រហែល​គ្នា​ដែរ ។

ចំណែក​ផ្ទះសំណាក់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ក៏​មានការ​ឡើងថ្លៃ​ខុស​ពី​ថ្ងៃ​ធម្មតា​ដែរ ចំណុច​ខ្វះខាត​ខាងលើ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ត្អូញត្អែរ​ពី​ទំនិញ​ឡើងថ្លៃ​គ្រប់​ៗ​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ