ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ច្រាន​ចោល​រឿង «ឪពុកម្តាយ​នាំ​មក​បំបរបង់​នោះ​»មិន​ពិត​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​ កុម្ភៈ ការិយាល័យ​និពន្ធ​កោះ​សន្តិភាព ​បាន​ទទួល​ទូរស័ព្ទ​ពី​បុរស​ម្នាក់​នៅ​ក្រុងព្រះសីហនុ​ដែល​អះអាង​ថា ក្មេង​ប្រុស​ខាងលើ​គឺជា​កូន​របស់​គាត់ ។…

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ​ កុម្ភៈ ការិយាល័យ​និពន្ធ​កោះ​សន្តិភាព ​បាន​ទទួល​ទូរស័ព្ទ​ពី​បុរស​ម្នាក់​នៅ​ក្រុងព្រះសីហនុ​ដែល​អះអាង​ថា ក្មេង​ប្រុស​ខាងលើ​គឺជា​កូន​របស់​គាត់ ។ បុរស​រូប​នេះ​ប្រាប់​កោះសន្តិភាព​ថា​ គាត់​ឈ្មោះ ឆៃ ប៊ុ​ន​ឈឿ​ន អាយុ​៣៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ត្រូវជា​ឪពុក​របស់​ក្មេង​ប្រុស​ម្នាក់​នេះ ។

លោក ឆៃ ប៊ុ​ន​ឈឿ​ន បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ក្មេង​ប្រុស​នេះ​ឈ្មោះ យឹ​ម សុភា អាយុ​៣៨​ឆ្នាំ បាន​លែងលះ​គ្នា​យូរ​ឆ្នាំ​មក​ហើយ គឺ​តាំងពី​កូនប្រុស​រូប​នេះ​អាយុ​ជាង​១​ខួប ។ ពេល​នោះ លោក​បាន​សុំ​យក​កូន​ទៅ​ជាមួយ​ដែរ តែ​ជីតា​ខាង​ស្រី​មិន​ព្រម ។

តាម​ការ​អះអាង​របស់​លោកប៊ុ​ន​ឈឿ​ន ថា កូន​គាត់​មាន​តែ​២​នាក់​ទេដែល​ខុស​ពី​ក្មេង​ប្រុស​នេះ​ ដែល​ប្រាប់​ថា ​មាន​បងប្អូន​៣​នាក់ ។ លោក ប៊ុ​ន​ឈឿ​ន បាន​អះអាង​ថា កូនប្រុស​នេះ​មាន​សតិ​ស្មារតី​ល្អ​ទេ ហើយ​លោក​ក៏​មិនដឹង​ថា កូន​រូប​នេះ​មក​ដល់​រាជធានី​ភ្នំពេញ​តាម​វិធី​ណា​ឡើយ តែ​ថា​ឪពុក​ម្តាយ​នាំ​មក​បំបរបង់​នោះ​មិន​ពិត​ទេ ហើយ​ពេល​នេះ​គឺ​ម្តាយ​គេ​មាន​ជំងឺ​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯណោះ ។

កោះសន្តិភាព បាន​ណែនាំ​ដល់​បុរស​ដែល​អះអាង​ថា​ជា​ឪពុក ឱ្យ​ទាក់ទង​ទៅ​កាន់​វិទ្យុ​ABC
ដែល​តាម​ប្រភព​ថា បាន​យក​ក្មេង​ប្រុស​នេះ​ទៅ​ថែរក្សា​សិន ទម្រាំ​រក​អាណាព្យាបាល​ឃើញ ៕

អត្ថបទសរសេរ ដោយ