ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ស្នេហា​ស្រស់​ស្រី​ជីវ៉ា ប្រហារជីវិត​ខ្លួនឯង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​មាន​វ័យ​១៧​ឆ្នាំ​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ការ​ធ្វើ​អត្តឃាត បាន​ត្រឹមតែ​បន្សល់​ទុក​ភាព​ស្ដាយស្រណោះ អាឡោះអាល័យ​ពី​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​ត្រូវ​បាន​អ្នកដឹង​រឿង​ទម្លាយ​ថា មក​ពី​វិបត្តិ​ផ្លូវចិត្ត​ព្រោះតែ​ការ​លួច​បង្កាត់ ភ្លើង​ស្នេហ៍​រោលរាល​ជាមួយ​សង្សា​។ នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ថា ករណី​នេះ…

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​មាន​វ័យ​១៧​ឆ្នាំ​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ការ​ធ្វើ​អត្តឃាត បាន​ត្រឹមតែ​បន្សល់​ទុក​ភាព​ស្ដាយស្រណោះ អាឡោះអាល័យ​ពី​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​ត្រូវ​បាន​អ្នកដឹង​រឿង​ទម្លាយ​ថា មក​ពី​វិបត្តិ​ផ្លូវចិត្ត​ព្រោះតែ​ការ​លួច​បង្កាត់ ភ្លើង​ស្នេហ៍​រោលរាល​ជាមួយ​សង្សា​។ នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ថា ករណី​នេះ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្ទះ​របស់​នារី​រង​គ្រោះ ចម្ងាយ​៣០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នារី​រង​គ្រោះ​មានឈ្មោះ ឡេ​ង ឈ​ន អាយុ​១៧​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ប្រភព​ពី​មន្ត្រី​នគរបាល​ដែល​ធ្វើ ការ​សាកសួរ​សាក្សី និង​សាច់ញាតិ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា “​នាង​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៨ ពេល​នោះ​សាច់ញាតិ​បងប្អូន​ឪពុក​ម្តាយ​បាន​នាំ​គ្នា​ដើរ​រក​គ្រប់​ច្រកល្ហក​ដែរ តែ​មិនឃើញ​ឡើយ​”​។

ប្រភព​បន្ត​ថា រហូត​ដល់​ថ្ងៃ​ភ្ញាក់ផ្អើល​មាន​ក្លិនស្អុយ​តាម​ខ្យល់​មក​ម្តង​ក៏​នាំ​គ្នា​ដើរ​រក​តាម​ក្លិន ខ្យល់​ស្រាប់តែ​ប្រទះ​ឃើញ​សព​នាង​ចងក​នឹង​ដើម​កំប៉េះ​រហូត​ហើម​ស្អុយ​មើល​សភាព​មិន​ចង់​យល់​ទៅ​ហើយ​”​។ បើ​តាម​ការ​ស្រាវជ្រាវ​ពី​មិត្តភក្តិ​របស់​នាង​ទើប​ដឹង​ថា នាង​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រហូត​មាន​ផ្ទៃពោះ ពេល​នោះ​នាង​មិន​ចង់​ទុក​កូន​ក្នុង​ផ្ទៃ​នាង​ឡើយ ដោយ​សុំ​លុយ​សង្សា​១០​ម៉ឺន​រៀល​ដើម្បី​ពន្លូតកូន​នោះ​ចេញ តែ​ទំនងជា​សង្សា​នាង​មិន​ឲ្យ​ទើប​នាង​ខ្លាច ខ្នា​ស់​គេ​ក៏​សម្រេច​បញ្ចប់ជីវិត​បែប​នេះ​តែ​ម្តង​ទៅ​”​។ ប្រភព​បន្ត​ថា តាម​សាច់ញាតិ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​នាង​ចេះ​តែ​មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ ទឹកមុខ​ស្លេកស្លាំង​ខ្លាំង មិនសូវ​និយាយ​ស្តី អ្វី​ទាំងអស់​ជាមួយ​បងប្អូន​ក្នុងផ្ទះ​។

បើ​តាម​មិត្តភក្តិ​របស់​នាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា បានជា​រូប​នាង​ដាច់​ចិត្ត ចងក​សម្លាប់​ខ្លួន​នោះ គឺ​មក​ពី​នាង​ខឹង​ជាមួយ​សង្សា​បណ្តូលចិត្ត​ក្បត់ចិត្ត​នាង ហើយ​នាង​បាន​សុំ​លុយ សង្សារ​ចំនួន​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ដើម្បី​យក​កូន​នៅ​ក្នុង​ផ្ទៃ​របស់​ពួក​គេ​ចេញ​កុំ​ឲ្យ​ដឹង​ដល់​សាច់ញាតិ​ក្រុម​គ្រួសារ និង​ខ្មាស់​អ្នក​ជិតខាង ប៉ុន្តែ​សង្សា​នាង​មិន​ឲ្យ​នាង​ក៏​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ​។ បើ​តាម​នគរបាល​ជំនាញ​ដែល​ចុះ​ពិនិត្យ​សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយសារ​តែ​យក​ក្រមា​ចងក​សម្លាប់​ខ្លួន ពិតប្រាកដ​មែន​។ រួច​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​សង្សា​របស់​នាង​ជា​បន្ត​ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​។ អ្នកដឹង​រឿង​បាន​សម្ដែង​នូវ​ការ​ហួសចិត្ត និង​អាណិត​ដល់​ក្រុម​គ្រួសារ​នាង​ជា​ខ្លាំង ដោយ​អ្នកខ្លះ​លើក​ឡើង​ថា មិន​គួរ​ណា​នាង​គិត​ខ្លី​យក​វិធី​សម្លាប់​ខ្លួន​មក​ដោះស្រាយ​បញ្ហា​បែប​នេះ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ